នាវា HMS Queen Elizabeth តម្លៃ៣ពាន់លានផោនចាប់ផ្តើមចេញដំណើរទៅ​អាមេរិក ដើម្បីសាកល្បងការចុះចតយន្តហោះចម្បាំង​

          នាវាផ្ទុកយន្ត​ហោះ​ចម្បាំង​ឈ្មោះ HMS Queen Elizabeth បាន​ចេញ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ទីដែល​នាវានេះនឹង​ចាប់ផ្តើម​ឲ្យ​យន្ត​ហោះចម្បាំង​ចុះ​ចត​ជា​លើក​ដំបូង។

          ក្រុម​មនុស្ស​ច្រើន​កុះករ​បាន​ឈរសម្លឹងមើល​នាវាចម្បាំង​តម្លៃ៣ពាន់​លាន​ផោន​ចាកចេញ​ពី​មូលដ្ឋាន​ទ័ពជើងទឹក Portsmouth សម្រាប់ការ​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​របស់​ខ្លួន​កាលពីថ្ងៃសៅរ៍​ រយៈ​ពេល​៨ឆ្នាំ​ចាប់តាំងពីប្រភេទយន្ត​ចម្បាំង​ហោះ​ចេញពីនាវា​អង់គ្លេសលើក​ចុងក្រោយ។ 

          មេបញ្ជាការ​កងទ័ពជើងទឹក​អង់គ្លេស​បាន​អះអាងថា នាវាផ្ទុកយន្តចម្បាំង​​ទម្ងន់​៦៥.០០០​តោន​ដែល​មាន​ឈ្មោះហៅក្រៅ Big Lizzie ត្រូវ​ការ​ពារជា​ចាំ​បាច់​ពី​ការ​គំរាម​កំហែង​ខ្លាំង​ពីប្រទេសរុស្ស៊ី​និង​មហាអំណាចផ្សេងទៀតក្នុង​ពិភព​លោក។

          អំឡុង​ការ​ធ្វើ​ដំណើរ​ទៅកាន់តំបន់អាមេរិក​ខាងជើង​នេះ នាវានេះនឹង​ចាប់​

ផ្តើម​សាកល្បងការចុះចតនៃ​យន្តហោះចម្បាំង​ F-35B របស់អាមេរិកនៅ​មូល​ដ្ឋាន​ទ័ព Naval Air Station Patuxent River រដ្ឋ​ម៉ារីឡែន។

          គេរំពឹងថា យន្ត​ហោះ​ចម្បាំង​នឹង​ធ្វើ​ការហោះចេញនិងចុះចត​៥០០លើក​ អំឡុង​វត្តមាន​១១​សប្តាហ៍​របស់​នាវា​ Big Lizzie នៅ​កណ្តាល​សមុទ្រ ហើយ​មាន​ពាក្យចចាមអារ៉ាមថា លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ប្រហែលជា​ឡើង​ជិះលើ​នាវានេះផងដែរ។

          លោក Andrew Betton ជាមេបញ្ជាការ​នៃកងទ័ពជើងទឹកអង់គ្លេស​ UK Carrier Strike Group បាន​និយាយថា “យើង​ត្រូវ​តែ​ការពារនាវានេះពីការគំរាម​ដែល​អាចមាន​​ក្នុងមហាសមុទ្រ។ នេះគឺជាមហាសមុទ្រ​អាត្លង់ទិក។ វាគឺជា​ដែន​ទឹកធំទូលាយ​ ប៉ុន្តែ​យើង​ត្រូវ​ត្រៀម​ខ្លួន​ជា​ស្រេចផងដែរ”។

          មេបញ្ជាការ Betton បាន​បន្ថែមថា នាវាមុជទឹករុស្ស៊ីសកម្មជាងមុន​នៅ​តំបន់​អាត្លង់ទិកភាគខាងជើង​ជាងពេល​មុន ចាប់តាំងពីសង្គ្រាម​ត្រជាក់ ប៉ុន្តែ​គេបាន​ធា​នាប្រាប់យើងថា នាវា HMS Queen Elizabeth នឹង​មាន​សុវត្ថិភាពក្នុង​ការ​ធ្វើ​ដំ​ណើរ​នេះ”។ 

          នាវា​ HMS Queen Elizabeth មាន​ល្បឿន​ប្រហែល​៤៦,៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ផ្លូវ​រត់​នៅលើនាវាមាន​ប្រវែង​២៨០​ម៉ែត្រ​ និង​មាន​ទទឹក​៧០​ម៉ែត្រ គឺស្មើ​នឹង​ទីលាន​បាល់ទាត់បី​ដង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab