adverise with khmeread 1

តើ​ក្រយៅដៃ​របស់​អ្នក​មើលទៅ​ដូច​ក្នុង​រូបនេះ​ទេ​? អ្នក​អាច​នឹង​ចង់ដឹង​ពី​វា​!

    ​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែមាន​ក្រយៅដៃ​ពិសេស​រៀងៗ​ខ្លួន​។ Dermatoglyphics គឺជា​ការសិក្សា​អំពី​ក្រយៅដៃ​តាមបែប​វិទ្យាសាស្ត្រ ដែល​ស្វែងរក​នូវ​កក្តា​ឥរិយាបថ​របស់​មនុស្ស​ម្នាក់ៗ​។ ដោយសារ​ក្រយៅដៃ​របស់​មនុស្ស​នីមួយៗ​មាន​លក្ខណៈពិសេស​ខុសគ្នា ដូច្នេះ​យើង​អាច​មើល​ដឹង​ពី​បុគ្គលិកលក្ខណៈ សក្តានុពល​ពី​កំណើត និង ចំណង់​ចំណូលចិត្ត​បានតែ​តាមរយៈ​ការវិភាគ​ស្នាម​ក្រយៅដៃ​របស់​ពួកគេ​ប៉ុណ្ណោះ​។

​    ​ស្នាម​ក្រយៅដៃ​នឹង​រីក​មាឌ​ឡើង​នៅពេល​មនុស្ស​ចម្រើន​វ័យ​ធំ​ដឹងក្តី ប៉ុន្តែ​វា​នឹងមិន​ផ្លាស់ប្តូរ​រូបរាង​នោះឡើយ លើកលែងតែ​ករណី​ជួប​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។ ប្រសិនបើ​ស្បែក​ក្រយៅដៃ​មិន​រងរបួស​ទេនោះ ស្នាម​ក្រយៅដៃ​នឹង​ចាប់ផ្តើម​បង្ហាញ​ឡើងវិញ​ជាថ្មី​ម្តងទៀត​នៅពេល​របួស​បានជា​សះស្បើយ​។

​    ​ខាងក្រោម​នេះ​គឺជា​អ្វីដែល​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ក្នុងការ​សិក្សា​ជាច្រើន​កន្លងមកនេះ​៖

​    ​១. ក្រ​ហៅ​ដៃ​កោង
​    ​មនុស្ស​ដែលមាន​ក្រយៅដៃ​កោង​គឺជា​មាន​មនុស្ស​ពោរពេញ​ដោយ​ភាពស្វាហាប់ និង​ភាពជឿជាក់ ដែល​ពេលខ្លះ​អាចធ្វើឱ្យ​ពួកគេ​មើលទៅ​ក្បាលរឹង​ខ្លាំង​ផងដែរ​។ ពួកគេ​រមែង​កាន់តំណែង​មេដឹកនាំ និង​ពុំមែន​ជា​មនុស្ស​ស្លូត និង​ពូកែ​ថ្នាក់ថ្នម​នរណា​នោះឡើយ​។

​    ​២. ក្រយៅដៃ​រាង​គួច​ទ្រវែង​
​    ​មនុស្ស​ដែលមាន​ក្រយៅដៃ​រាង​គួច​ទ្រវែង​មានចិត្ត​នឹងធឹង​ជាង​មនុស្ស​ដទៃ​។ លើសពីនេះ​ទៀត មនុស្ស​ទាំងនេះ​ឆាប់​រំភើបចិត្ត និង​ឆាប់​ចុះ​ចំណោម​អ្នកដទៃ​។

​    ​ដោយសារតែ​ចិត្ត​ទូលាយ​របស់​ពួកគេ ភាគច្រើន​នៃ​មនុស្ស​ដែលមាន​ក្រយៅដៃ​រាង​គួច​ទ្រវែង​គឺ​ងាយស្រួល​មើល​ដឹង​ទឹកចិត្ត និង​មាន​ទំនោរ​បង្ហាញ​នូវ​អារម្មណ៍​ពិត​របស់​ពួកគេ​យ៉ាង​បើកទូលាយ ជាជាង​បិទបាំង​វា​។ មួយវិញទៀត ពួកគេ​ក៏​ពិបាក​នឹង​យកចិត្តយកថ្លើម​នោះដែរ ហើយ​ពួកគេ​ក៏​មិន​សុខចិត្ត​ជ្រើស​ការងារ​ដែល​ធុញទ្រាន់​ណាមួយ​នោះដែរ​។ បើ​ករណី​មាន​រាង​គួច​ទ្រវែង​នៅលើ​ម្រាមដៃ​ទាំងអស់ មានន័យថា​មនោគតិ​របស់​បុគ្គល​នេះ​មាន​ភាព​សកម្ម​ខ្លាំងក្លា​ជា​មនុស្ស​ដែលមាន​ប្រភេទ​ក្រយៅដៃ​ផ្សេង​។

​    ​៣. ក្រយៅដៃ​រាង​ដូច​គូទ​ខ្យង​
​    ​មនុស្ស​ដែលមាន​ក្រយៅដៃ​រាង​ដូច​គូទ​ខ្យង​មាន​ទេពកោសល្យ​ពី​កំណើត និង​ជាម​នុស្ស​គិត​រហ័សរហួន ប៉ុន្តែ​ឆេវឆាវ​។ ពួកគេ​អាចជា​មេដឹកនាំ​ដោយសារតែ​ការគិត​រវៀសរវៃ និង​ការគិត​បាន​មុត​ស្រួច​ល្អ​។ ពួកគេ​មិនមែនជា​មនុស្ស​ងាយ​មើល​ដឹង​ទឹកចិត្ត​នោះឡើយ​។ នៅពេល​ពួកគេ​ប្តេជ្ញា​ថា​ធ្វើ​អ្វីមួយ​ឬ​សម្រេច​អ្វីមួយ​ឱ្យបាន​ហើយ​នោះ គឺ​សឹងតែ​គ្មាន​នរណាម្នាក់​អាច​បញ្ឈប់​ពួកគេ​បានឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់