ដាច់ផ្ងារ! មន្ត្រីកូឡុំប៊ីណែនាំប្រជាជនឱ្យបញ្ឈប់ "ការរួមភេទ" អំឡុងរដូវក្តៅប្រេះក្រហែង

វាមិនមែនជាការណែនាំ ដែលប្រជាជនរំពឹងថានឹងឮនោះទេ។ ប៉ុន្តែប្រជាជននៅទីក្រុង Santa Marta ប្រទេសកូឡុំប៊ីត្រូវបានណែនាំឱ្យឈប់រួមភេទក្នុងអំឡុងរលកកម្តៅព្រះអាទិត្យដ៏ក្តៅបែកញើសជោគ។

លោក Julio Salas ជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ក្នុងតំបន់ បានប្រកាសអំពីការណែនាំដ៏ភ្ញាក់ផ្អើលនេះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលសីតុណ្ហភាពក្នុងទីក្រុងឡើងដល់ ៤០ អង្សា។

យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីរូបនេះបានទទួលការស្វាគមន៍មកវិញជាមួយ "ការផ្ទុះសំណើចនិងការហួសចិត្ត"។

អ្វីដែលគួរឱ្យអស់សំណើច គឺថា លោក Salas បាននិយាយថា ប្រសិនបើប្រជាជនមិនអាចទប់ចំណង់ផ្លូវភេទបានទេ គួររង់ចាំរហូតដល់ពេលយប់សិនទៅ ព្រោះពេលយប់អាកាសធាតុរាងចុះត្រជាក់បន្តិច។

ប៉ុន្តែលោកបានបន្ថែមថា "ប្រសិនបើអ្នកមានម៉ាស៊ីនត្រជាក់ល្អ គឺគ្មានបញ្ហាទេ" ។

ការណែនាំមិនធម្មតានេះត្រូវបានផ្តល់ជូនអមជាមួយនឹងគន្លឹះកាត់បន្ថយកម្តៅផ្សេងៗទៀតដូចជាការរក្សាជាតិសំណើមនិងការស្លៀកពាក់រលុងៗ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab