ប៉ូលិសខណ្ឌច្បារអំពៅបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទលួច

​ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌច្បារអំពៅបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការនាថ្ងៃទី២០សីហានេះ​ បន្ទាប់ពីត្រូវឃាត់ខ្លួនក្នុងករណីលួចម៉ាស៊ីនកិនដីធ្វើឥដ្ឋ នៅចំណុចសិប្បកម្មឡឥដ្ឋទុកចោល ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ម៉ោង១រសៀលកន្លងទៅ​​។ 

​យោងតាមបណ្តឹងរបស់ឈ្មោះ រ៉ុង វណ្ណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយាមសិប្បកម្មឡឥដ្ឋ ស្នាក់នៅចំណុចកើតហេតុ ​(តំណាងម្ចាស់សិប្បកម្មឡឥដ្ឋ) ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន សុធា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ជនសង្ស័យប្រើប្រាស់០១ឆ្នាំ។

​ប៉ូលិសនិយាយថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ម៉ោង១រសៀល ជនសង្ស័យជិះម៉ូតូម៉ាក Suzuki Sogun ពណ៌ខ្មៅ ពាក់ស្លាកលេខ យ-៩៥៣៦ ក ណ១ ទៅចំណុចកើតហេតុខាងលើ រួចលួចដោះយកម៉ាស៊ីនកិនដីធ្វើឥដ្ឋនៅក្នុងសិប្បកម្មខាងលើ​។ ពេលនោះក៏ត្រូវ បានដើមបណ្តឹងឃើញរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកឯង។ កន្លងមកសិប្បកម្មនេះធ្លាប់បាត់ម៉ាស៊ីនកិនដី ធ្វើឥដ្ឋចំនួន០៥ គ្រឿង​។

​បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការនាថ្ងៃនេះ​ចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab