ភ្នំពេញ ៖ ប៉ូលិស ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីរាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់ ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ក្រាំងធ្នង់ ខណ្ឌសែនសុខ ករណីជននេះ បង្កជម្លោះនៅតាមទីសាធារណៈ (វាយតប់) ធ្វើឱ្យខូចសណ្ដាប់ធ្នាប់ និងរំខានដល់ប្រជាពលរដ្ឋនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២និង៣០នាទីរសៀល។
ប៉ូលិសនិយាយថា បុរសស្បែកខ្មៅឈ្មោះ IROEGBU VCHE ANDREW ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។
បន្ទាប់មកកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការសាកសួរ ឃើញថាជននេះគ្មានលិខិតឆ្លងដែន និងគ្មានមុខរបរពិតប្រាកដ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕
