លោកគ្រូម្នាក់មានជំងឺប្រចាំកាយបានធ្វើ អត្តឃាតដោយចងកសម្លាប់ខ្លួន

​ភ្នំពេញ​ ៖​ លោកគ្រូម្នាក់មានជំងឺប្រចាំកាយបានធ្វើ អត្តឃាតដោយចងកនឹងខ្សែអង្រឹងជាមួយចម្រឹងបង្អូចបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹកថ្ងៃ​ទី១៩ ខែសីហា​ ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៧៧​ ផ្លូវ៥៩៨ ផ្ទះ៣៧ ក្រុមទី០៥ ភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា​ សពឈ្មោះ ណៃ​ ឡុងហេង​ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្រ្តីក្រសួងអប់រំ មានទីលំនៅផ្ទះជួល​ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ មានស្រុកកំណើតភូមិក្តី ឃុំព្រៃតាហ៊ូ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។

​ប៉ូលិសបន្តថា​  មុនពេលកើតហេតុជនរងគ្រោះនិងម្តាយបានមកលេងផ្ទះឪពុកមាឈ្មោះ​ តាន់​ លីនជី​ តាំងពីថ្ងៃ​ទី១៤(៥ថ្ងៃ) មកហើយ​ នៅវេលាម៉ោង​១០យប់ថ្ងៃទី១៨​ ម្តាយបានឡើងទៅមើលកូននៅក្នុងបន្ទប់​ ហើយបានសួរថា «បានថ្នាំហើយឬនៅ​?​​»​ ពេលនោះជនរងគ្រោះ​ ក៏ឆ្លើយថា «បានលេបរួចហើយ»​។  ក្រោយមកម្តាយក៏ចុះមកក្រោមចូលសម្រាក​​។ 

​លុះវេលាម៉ោង១០ព្រឹកឡើងដោយមិនឃើញកូនចុះមកហូបអាហារពេលព្រឹកម្តាយក៏បានទូរស័ព្ទហៅតែមិនលើក​ ក៏ឡើងទៅមើលក្នុង​ បន្ទប់ឃើងកូនចងកស្លាប់បាត់ទៅហើយ។ 

​តាមការសាកសួរពីម្តាយឈ្មោះ តាន់​ សុខហៀង ភេទស្រី អាយុ៦៦ឆ្នាំ បានប្រាប់ថា សពមានជំងឺឈឺអស់រយៈពេលមួយឆ្នាំមកហើយ (មានសំបុត្រពេទ្យនិងថ្នាំពេទ្យបញ្ជាក់)​ និងចេះតែរអ៊ូថាឈឺមើលមិនជាសោះចង់តាស្លាប់ទេ។

ក្រោយមកបានសហការជាមួយការិយាលយ័បច្ចេកទេសវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិតតុលាការពិនិត្យលើសាកសពបញ្ជាក់ថាសពស្លាប់ដោយអត្តឃាតខ្លួនឯង(ស្លាប់ដោយចងកនឹងខ្សែអង្រឹងជាមួយចម្រឹងបង្អួច)។

​ចំពោះមុខសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តកំពង់ធំ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab