adverise with khmeread Image2

មាន​ដើម​ម្រុំ​នៅផ្ទះ​ប្រៀប​ដូច​មាន​វេជ្ជបណ្ឌិត​នៅក្បែរ​ខ្លួន​! ចំណុច​ពិសេស​គឺថា​គ្រាប់​ម្រុំ​អាច​ព្យាបាល​កាមរោគ

​    ​ម្រុំ​គឺជា​ឱសថ​ដ៏​មានតម្លៃ​ដែល​មិន​ត្រឹមតែ​ជា​អាហារ​សម្រាប់ធ្វើ​ម្ហូប​ប្រចាំថ្ងៃ​នោះទេ វា​ថែមទាំង​ជា​ឱសថ​កែរោគ​ដ៏​ពូកែ​ស័ក្តិសិទ្ធិ និង​ជា​អាហារូបត្ថម្ភ​ចាំបាច់​សម្រាប់​រូបរាងកាយ​ផងដែរ​។ ម្រុំ​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​ជាតិ​រ៉ែ ប្រូតេអ៊ីន វីតាមីន ប៊ែ​លតា​ការ៉ូ​អ៊ី​ន និង​អាមីណូអាស៊ីត​។​
    
​    ​ម្រុំ​អាច​ធ្វើជា​ថ្នាំ​បេះដូង​និង​សម្រួល​ចរន្តឈាម​រត់ ការពារ​ការ​ដុះ​ដុំ​សាច់ ប្រឆាំង​គ្រុនញាក់ ប្រឆាំង​ការ​រលាក ជួយ​បញ្ចុះ​ទឹកនោម បន្ថយ​កូ​ឡេ​ស្ទើ​រ៉ុល ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ព្រមទាំង​ទៅ​កម្ចាត់​និង​ទប់ស្កាត់​សកម្មភាព​នៃ​ការចម្លង​មេរោគ​ចូលទៅក្នុង​សារពាង្គកាយ​ទៀតផង​។​

        ​យើង​នឹង​បង្ហាញ​អំពី​គុណសម្បត្តិ​នៃ​ដើម​ម្រុំ​គ្រប់ផ្នែក​ដែលមាន​ដូចជា​៖

​    ​១. ស្លឹក​ម្រុំ : កាត់បន្ថយ​អាកា​រៈ​ឈឺក្បាល​, បញ្ឈប់​ការហូរ​ឈាម​ដោយ​គ្រាន់តែ​យក​ស្លឹក​ម្រុំ​ស្អំ​ពីលើរ​បូស ហើយ​វា​មាន​ឥទ្ធិពល​ប្រឆាំងនឹង​បាក់តេរី​និង​ការ​លាក ឬ​ប្រសិនបើ​សត្វល្អិត​ខាំ ឱ្យ​យក​ស្លឹក​ម្រុំ​ស្អំ​ពីលើរ​បូស​។​

​    ​២. តែ​ស្លឹក​ម្រុំ : ជួយ​ព្យាបាល​ជំងឺ​ដំបៅ​ក្រពះ រាគរូស និង​ប្រឆាំង​មេរោគ​ផ្សិត​នៅលើ​ស្បែក​។ ស្លឹក​ម្រុំ​នៅ​អាច​ព្យាបាល​គ្រុនក្តៅ រលាក​ទងសួត ជម្ងឺ​ត្រចៀក​និង​ភ្នែក និង រលាក​កោសិកា​សាច់ដុំ​។​

       ​- ជាតិ​ដែក​ផ្ទុក​នៅក្នុង​ស្លឹក​ម្រុំ​មាន​ច្រើនសន្ធឹក​សន្ធាប់​ដែល​អាចជួយ​បង្កើន​គ្រាប់​ឈាមក្រហម​នៅក្នុង​សរសៃឈាម​។​

​    ​៣. ផ្កា​ម្រុំ : ទឹក​ផ្កា​ម្រុំ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​និង​លំហូរ​នៃ​ទឹកដោះ​ម្តាយ​នៅពេលដែល​បំបៅ​ដោះ​កូន​។ ទឹក​ផ្កា​ម្រុំ​ជួយ​បញ្ហា​ការ​នោម​ទាស់​។ នៅ​ប្រទេស​ហៃ​ទី​គេ​យក​ផ្កា​ម្រុំ​ដាំទឹក​ផឹក​ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​។​

​    ​៤. ផ្លែ​កួរ​ម្រុំ : ប្រសិនបើ​អ្នក​ញាំ​ផ្លែ​កួរ​ម្រុំ​ឆៅ​នោះ​វា​ដើរតួរ​ជា​ឱសថ​ទម្លាក់​ព្រូន ព្យាបាល​ជំងឺថ្លើម និង​បញ្ហា​ឈឺសន្លាក់​យ៉ាង​ពូកែ​។​

​    ​៥. គ្រាប់​ម្រុំ : គ្រាប់​ម្រុំ​គឺជា​ថ្នាំ​ផ្សះ​និង​ថ្នាំ​ប្រឆាំង​ការ​លាក​ដែលមាន​លទ្ធភាព​ទៅ​ព្យាបាល​ជំងឺ​រលាក​សន្លាក់ ឈឺសន្លាក់​ឆ្អឹង ជំងឺ​រលាក​សន្លាក់​ហ្គោ (gout) រមួលក្រពើ និង​ជំងឺ​កាមរោគ​។ គ្រាប់​ម្រុំ​យកទៅ​លីង​បុក​ឱ្យ​ម៉ត់​លាយ​ជាមួយ​ប្រេងដូង​យកទៅ​លាប​លើ​ដំបៅ​រលួយ​ឆាប់​ជាសះស្បើយ​។ គ្រាប់​ម្រុំ​ត្រូវបាន​ប្រើ​សម្រាប់​ជំងឺឆ្កួតជ្រូក​ទៀតផង​។​

​    ​៦. ឫស​និង​សម្បក​ដើម​ម្រុំ : ជួយ​ព្យាបាល​ឈឺ​អញ្ចាញធ្មេញ​, ប្រឆាំង​ជំងឺហឺត​។ ឫស​ម្រុំ​អាចជួយ​សម្រួល​របត់​ឈាម​រត់​និង​សរសៃប្រសាទ​,​បន្ធូរបន្ថយ​ការឈឺចាប់​ផ្នែក​ខាងក្រោយ​ចង្កេះ​ដោយសារ​ជំងឺ​តម្រង​ទឹកនោម​។​

​    ​៧. ប្រេង​ម្រុំ : ជួយ​បន្ថយ​ការ​រំជួល​ចិត្តខ្លាំង​, ទប់ស្កាត់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​និង​ប្លោកនោម​, ជួយ​ព្យាបាល​អាកា​រៈ​ក្រពះ​មិន​រំលាយ​អាហារ និង​សម្រាប់​ម៉ាស្សា​។ លើសពីនេះ​វា​អាច​ប្រើប្រាស់​ធ្វើជា​ទឹកអប់​និង​ប្រេងលាបសក់​ទៀតផង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់