លោក Rafa Benitez ក្លាយជាគោលដៅផ្ទេររបស់ក្លឹបចិន Tianjin Quanjian

          គ្រូបង្វឹក​ក្លឹប Newcastle លោក Rafa Benitez បានក្លាយជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប​ Tianjin Quanjian នៅក្របខណ្ឌ Chinese Super League សម្រាប់​រដូវក្តៅ​ឆ្នាំ​ក្រោយ​ ក៏មានក្លឹប​កំពូល​ៗផ្សេងទៀត​នៅ​ក្នុងប្រទេសចិន​កំពុង​តាម​ដានពីភាពមិន​ច្បាស់លាស់នៃអនាគត​របស់​គ្រូបង្វឹករូបនេះផងដែរ ។

លោក Benitez ​ក៏អាចនឹងទទួលបាន​ប្រាក់​ខែខ្ពស់គឺ​រហូត​ដល់​៣០លានផោន​ក្នុង​មួយឆ្នាំ​នៅ​តំបន់​អាស៊ីខាងកើតនេះ។

          គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ឈាន​ដល់​ឆ្នាំ​ចុងក្រោយ​នៃកិច្ច​សន្យា​របស់​ខ្លួន​នៅក្លឹប Newcastle ហើយ​លោកនៅមិន​ទាន់​​ទទួល​យក​កិច្ច​សន្យា​ថ្មីនៅឡើយ​ទេ បើទោះបីជា​មាន​ការ​បន្ថែមលក្ខខណ្ឌថ្មីក៏ដោយ។

          អ្នកចាត់ការវ័យ​៥៨​ឆ្នាំរូបនេះ​បាន​និយាយថា លោក​សប្បាយចិត្ត​​នឹងបន្ត​ដឹកនាំ​នៅពហុកីឡាដ្ឋាន​ St James `Park រហូត​ដល់​១០​ឆ្នាំ​ ប្រសិនបើ​មាន​ការ​ធានា​ ។ ប៉ុន្តែបញ្ហា​ចម្បង គឺ​បញ្ហា​ថវិកាសម្រាប់ការទិញដូរ​កីឡាករ​ថ្មី​ ស្របពេល​ម្ចាស់ក្លឹបលោក Mike Ashley បន្ត​រឹតបន្តឹងលើ​ការចំណាយ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab