ទឹកជំនន់អាក្រក់បំផុតប្រចាំសតវត្សរ៍ទី២១ឆក់យកជីវិតមនុស្សជាង ៣៥០ នាក់នៅឥណ្ឌា

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌាបានកើនឡើងដល់ជាង ៣៥០នាក់ ខណៈប្រជាជនជាង ៨០០.០០០នាក់ត្រូវផ្លាស់ទីលំនៅដោយសារគ្រោះមហន្តរាយធម្មជាតិមួយនេះ។

អ្នកជំនាញបានកំណត់គ្រោះទឹកជំនន់ ដែលបានវាយប្រហារទៅលើតំបន់ភាគខាងត្បូងនៃរដ្ឋ Kerala របស់ប្រទេសឥណ្ឌាក្នុងអំឡុងសប្តាហ៍មួយនេះជា "មហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍" ខណៈដែលអ្នកសង្គ្រោះបន្តស្វះស្វែងជួយជនរងគ្រោះដែលបន្តបាត់ខ្លួនដោយជំនន់មួយនេះ។

អាជ្ញាធរក៏បាននឹងកំពុងប្រញាប់ប្រញាល់នាំស្បៀង និងទឹកទៅកាន់តំបន់ដែលប៉ះពាល់ធ្ងន់ជាងគេផងដែរ។ នេះបើយោងតាមមន្រ្តីក្នុងតំបន់បានបញ្ជាក់កាលពីថ្ងៃអាទិត្យ។

លោក P.H. Kurian ដែលជាមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយកំពូលមួយក្នុងរដ្ឋ Kerala បាននិយាយថា បរិមាណទឹកភ្លៀងក្នុងតំបន់ខ្លះបានកើនឡើងទ្វេរដងនៅរដូវមូសុងជាធម្មតា៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab