adverise with khmeread 790483c2 36ba 4420 8ac7 ae01ec3a682e

នារីម្នាក់បើករថយន្តច្រាសទិសបុកនិង កិនសម្លាប់ម្នាក់និងរបួស២នាក់

     ភ្នំពេញ  ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកយុវជននិងនារីម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅដោយសារ តែនារីចិត្តឃោរឃៅម្នាក់បានបើករថយន្តមួយគ្រេឿងក្នុងល្បេឿនយ៉ាងលេឿនបុកម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង និងបកត្រឡប់ក្រោយមកកិនជនរងគ្រោះបន្ថែមទៀត អូសប្រមាណជា៥០ម៉ែត្រ ហើយបុកប្រជាការពារនិងសមត្ថកិច្ចរងរបួស២នាក់ថែមទៀត។
     គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង ១៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ក្បែរឃ្លាំងប្រេងឥន្ឋនះសូគីម៉ិច ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
     សាក្សីបានឲ្យដឹងថា ដំបូងគេបានឃើញយុវជន២នាក់ និងនារីម្នាក់ជិះម៉ូតូម៉ាក
ឌូក ពណ៍ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1FF-0099 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ។
    ខណ:មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកាមេរីឆ្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-8395  បើកបរដោយនារីម្នាក់ក្នុងល្បេឿនយ៉ាងលឿនទិសដៅ​បញ្ច្រាសទិសគ្នា បានបុកម៉ូតូចំពីមុខពេញទំហឹង បោកផ្ទប់និងកញ្ចក់រថយន្តរងរបួសធ្ងន់ទាំង៣នាក់ ។
    ប្រភពបន្តថា ភ្លាមនោះប្រជាពលរដ្ឋជាច្រើននាក់និងកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតបានមកដល់កន្លែងកើតហេតុដើម្បីជួយសង្រ្គោះជនរងគ្រោះ ហើយរថយន្តបានព្យាយាមបើករត់ប្រមាណជា១០០ម៉ែត្រ ក្នុងល្បេឿនយ៉ាងលេឿនសំដៅមកហ្វូងមនុស្សដែលកំពុងមើលជនរងគ្រោះ បុកនិងកិនជនរងគ្រោះបន្ថែមទៀត អូសប្រមាណជា៥០ម៉ែត្រ បណ្តាលឲ្យយុវជនម្នាក់ស្លាប់។ចំណែកយុវជននិងនារីម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ខណ:នោះនារីចិត្តឃោរឃៅម្នាក់នោះ មិនព្រមឈប់រថយន្តនោះទេ បានបន្តបុកកម្លាំងសមត្ថកិច្ចនិងប្រជាការពាររងរបួសបន្ថែមទៀតទើបឈប់។
     ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ រួមជាមួយនារីបើករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់