adverise with khmeread 1

​លោក Van Gaal និង Wenger សរសើរ​កីឡាករ​វ័យក្មេង Rashford បន្ទាប់ពី​រកបាន​ពីរ​គ្រាប់​ឲ្យ​ក្លឹប Man Utd

​កីឡាករ Marcus Rashford ទទួលបាន​ការសរសើ​រ​ពេញៗ​មាត់​ពី​សំណាក់​គ្រូបង្វឹក​លោក Louis Van Gaal និង Arsene Wenger បន្ទាប់ពី​ការបង្ហាញ​ខ្លួន​ជា​លើកដំបូង​ឲ្យ​ក្លឹប​នៅក្នុង​លី​ក​។

​ខ្សែប្រយុទ្ធ​វ័យ ១៨ ឆ្នាំ​រូបនេះ​បាន​លេង​កាលពី​ពាក់កណ្តាល​សប្តាហ៍​កន្លង​ទៅ ហើយ​ក្នុង​ការប្រកួត​ជាមួយ​ក្រុម Midtylland រកបាន​ពីរ​គ្រាប់​ឲ្យ​ក្រុម​និង​កាលពី​ថ្ងៃអាទិត្យ រូបគេ​ក៏​ធ្វើបាន​ពីរ​គ្រាប់​ផ្សេងទៀត​ទៅលើ​ក្រុម​កាំភ្លើង​ធំ ធ្វើ​ឲ្យ​ក្តី​សុបិន​ឡើងមក​កំពូល​ទាំង​បួន​កាន់​តែមាន​ខ្លាំង​។​

​លោក Wenger ទទួលស្គាល់ថា "​កីឡាករ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ពី​ទេពកោសល្យ​របស់គេ​គឺ Rashford ដោយសារ​ពេលវេលា​នៃ​ការធ្វើ​ចលនា​និង​ការយល់​ពី​ស្ថានការណ៍​របស់គេ​"​។​

"​ចលនា​របស់គេ​នៅក្នុង​ប្រអប់​ពិតជា​អស្ចារ្យ​និង​គាត់​អាច​នឹងធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្លឹប Manchester United ដោយសារ​អ្វីដែល​ខ្ញុំ​បានឃើញ​ថ្ងៃនេះ​"​។​

​រីឯ​លោក Van Gaal វិញ​បាន​និយាយថា "​ខ្ញុំ​អាច​ស្រមៃ​ឃើញថា​ពីអ្វី​ដែល​គាត់​បានធ្វើ​នៅ​ការប្រកួត​ដំបូង​ព្រោះ​គាត់​ជា​ខ្សែប្រយុទ្ធ ដូច្នេះ​គាត់​កំពុងស្ថិត​ក្នុងស្ថានភាព​រក​គ្រាប់​បាល់​"​។​

"​ការប្រកួត​ដំបូង​គឺ​តែងតែ​ល្អ​ព្រោះ​គាត់​អាចធ្វើ​អ្វីដែល​គាត់​គិតថា​គាត់​ចង់​ធ្វើ ប៉ុន្តែ​ការប្រកួត​ទី​ពីរ គាត់​ត្រូវតែ​ធ្វើ​នូវ​អ្វីដែល​គ្រូបង្វឹក​ចង់​ឲ្យ​គាត់​ធ្វើ ហើយ​បានធ្វើ​វា​បាន​យ៉ាង​ល្អ​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់