មេចុងភៅជប៉ុនខ្លាំងមែន ប្រើដៃទទេលូកចាប់បង្គាបំព្រងក្នុងខ្ទះខ្លាញ់ដ៏ក្តៅ

មេចុងភៅជំនាញខាងផ្គុំបង្គាបំពងចូលគ្នានៅក្នុងប្រទេសជប៉ុន គឺកំពុងបញ្ឆោតអ្នកលេងអ៊ីនធឺណេតជាមួយនឹងសមត្ថភាពរបស់គាត់ ដែលយក​ម្រាមដៃរបស់គាត់ចូលទៅជ្រលក់ក្នុងប្រេងកំពុងពុះ ដោយគ្មានបញ្ហាអ្វីសោះ។

វីដេអូមួយបង្ហោះដោយគណនី Yuku1991 លើបណ្ដាញសង្គម Twitter បង្ហាញពីមេចុងភៅម្នាក់ប្រើដៃទទេរបស់ខ្លួនធ្វើម្ហូប Tempura (បង្គាបំពងផ្គុំចូលគ្នា) ក្នុងទីក្រុង Hamamatsu ខេត្ត Shizuoka កាលពីថ្ងៃទី ១៥ សីហា។

ដូចបានឃើញក្នុងវីដេអូនោះមេចុងភៅដាក់ស៊ុតពណ៌លឿងមួយពីចានមួយទៀតនៅខាងឆ្វេងដៃទៅស្តាំ ហើយទម្លាក់វាចូលទៅក្នុងចានបង្គាផ្សេងទៀត។

ហើយបន្ទាប់មកគាត់បានយកបង្គានោះជ្រលក់ទៅក្នុងប្រេងឆាកំពុងពុះ កប់ដៃ ដោយមិនខ្លាចរលាក។

សមត្ថភាពមិនគួរឱ្យជឿមួយនេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណេតជាច្រើន។ ប៉ុន្ដែពួកគេមួយចំនួនអះអាងថា មេចុងភៅរូបនោះអាចធ្វើវាបាន ដោយសារតែគាត់បាត់បង់ញ្ញាណទៅនឹងដៃស្ដាំរបស់គាត់ទៅហើយ៕

 

adverise with khmeread