បេក្ខនារីបវរកញ្ញាហុងកុងអស់ការងារ ដោយសារប្រណាំងប្រជែងនឹងល្បែងរាំក្រៅឡាន

នាង Tania Chan Yuen-ching ជាបេក្ខនារីបវរកញ្ញាកំពូលសម្រស់ម្នាក់ ត្រូវបានគេរិះគន់ពេញអនឡាញសម្រាប់ចូលរួមក្នុងនិន្នាការអ៊ីនធឺណេត ដែលគេស្គាល់ថាជា "ការប្រកួតប្រជែង Kiki" ។

វីដេអូមានរយៈពេល ៣៥ វិនាទី បង្ហាញនាង Chan កំពុងរំភើបនឹងរថយន្តពណ៌របស់នាង ខណៈដែលរាំជាមួយនឹងបទចម្រៀង "In My Feeling" ច្រៀងដោយតារារ៉ែប Drake ខណៈដែលរថយន្តកំពុងបំលាស់ទីទៅមុខគ្មានអ្នកបើកបរ។

បវរកញ្ញាវ័យ ២៣ ឆ្នាំរូបនេះរាំក្បាច់ហាត់កាយសម្ព័ន្ធ រួមជាមួយនឹងរថយន្តបំលាស់ទីរបស់នាង មុនពេលទាញខ្សែបូពណ៌ផ្កាឈូកចេញមកក្រៅ។

អ្នកលេងអ៊ីនធឺណេតជាច្រើនមិនបានរីករាយជាមួយនឹងនាងឡើយសម្រាប់ការចូលរួមនិន្នាការការប្រកួតប្រជែងបែបនេះ។ អ្នកលេងអ៊ីនធឺណេតមួយចំនួនបានសរសេរនៅលើបណ្ដាញសង្គមថា ការធ្វើបែបនេះគ្រោះថ្នាក់ និងខ្លះទៀតថាវា គឺជាការប្រកួតប្រជែងឆ្កួត។

បន្ទាប់ពីបង្ហោះវីដេអូនោះរួច នាងបានធ្វើការសូមអភ័យទោសដល់អ្នកគាំទ្ររបស់នាង សម្រាប់ព្រឹត្តិការណ៍នៅថ្ងៃនោះ ខណៈដែលខ្លួននាងអាចនឹងត្រូវការបណ្ដេញពីការងារ៕


 

adverise with khmeread