បើកម៉ូតូលឿនពេកជ្រុលទៅបុករបងផ្ទះគេបោកក្បាលស្លាប់ភ្លាមៗ

​ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីបើកម៉ូតូលឿនហួសកំណត់ ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង១ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ១៣៥ ចំណុចមុខសណ្ឋាគារស្រែលាភ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ​។ 

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះ ម៉ក់ អីហុង អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨C ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​។ 

​តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតគេឃើញជនរងគ្រោះ បើកម៉ូតូស្គុបពី ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1GR-5731 បើកពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ដោយសារផ្លូវកោងផងនោះ ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករបងផ្ទះប្រជាពរដ្ឋបោកក្បាល ចេញឈាមតាមរន្ធត្រចៀកស្លាប់មួយរំពេច នៅកន្លែងកើតហេតុ​។ 

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញមកដល់បានធ្វើកំណត់ហេតុរួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread