ឃាត់ជនបរទេស៧នាក់ស្នាក់នៅស្រុកខ្មែរខុសច្បាប់

ភ្នំពេញ​ ៖​ ប៉ូលិស ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី រាជធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ ​បានចុះសហការជាមួយប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌ ឬស្សីកែវ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិយួន ដែលឆ្លងដែន និងធ្វើការខុសច្បាប់។ 

​កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង​០៦ និង៣០នាទី ​ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ និងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ​។ 

​ប៉ូលិសនិយាយថា ជាលទ្ធផលពិនិត្យឃើញមាន ជនជាតិយួន សរុបចំនួន០៧នាក់ (ស្រី០២នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ​ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread