បុរសចិនសប់ពោះវៀនកង់ ១២ ក្នុងពេលតែមួយប្រើពេល២នាទីកន្លះ ដោយប្រើខ្យល់ចេញពីរន្ធច្រមុះ

អ្នកត្រូវមានសួតទាំងទ្វេល្អដើម្បីសប់ពោះវៀនកង់មួយតាមរយៈបំពងខ្យល់តាមមាត់របស់អ្នក ប៉ុន្ដែបុរសចិនរូបនេះវិញថ្មីៗនេះបានបំបែកកំណត់ត្រាពិភពលោកដោយសប់ពោះវៀនកង់ចំនួន ១២ ក្នុងពេលតែមួយតាមរន្ធច្រមុះ។

បុរសវ័យ ៤៣ ឆ្នាំឈ្មោះ Tang Feihu បានបំបែកកំណត់ត្រាគួរឱ្យចាប់អារម្មណ៍មួយនេះត្រឹមតែ ២ នាទីកន្លះប៉ុណ្ណោះ អំឡុងពេលព្រឹត្តិការណ៍មួយធ្វើឡើងនៅជ្រលងភ្នំ Nanjiang Grand Canyon។ បុរសដ៏អស្ចារ្យនោះត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមសប់ពោះវៀនកង់ចំនួន ១០ ជាមួយនឹងបំពងខ្យល់ទំហំ ៦០ សង់ទីម៉ែត្រ ត្រឹមរយៈពេល ២ នាទី និង ៣៩ វិនាទីប៉ុណ្ណោះ។ បន្ទាប់ពីសម្រាក ៥ នាទីដើម្បីដកដង្ហើម Tang បានធ្វើវាម្ដងទៀត ប៉ុន្ដែលើកនេះគាត់ប្រើរន្ធច្រមុះសប់ពោះវៀនកង់ចំនួន ១២ ក្នុងពេលតែមួយតែម្ដង។ ហើយគាត់បានប្រើពេលចំនួន ២ នាទី និង ៣០ វិនាទីសប់ពោះវៀនកង់ទាំងនោះ ដែលជាកំណត់ត្រាថ្មីរបស់ពិភពលោក៕


 

adverise with khmeread