ប៉ូលិស​ស្រុក​ឧដុង្គ​ ឃាត់ខ្លួន​មុខសញ្ញាម្នាក់​ជួញដូរគ្រឿងញៀន​ខុសច្បាប់​

​​កំពង់ស្ពឺ ៖​ កម្លាំងប៉ូលិស​ស្រុក​ឧដុង្គ​ បានឃាត់ខ្លួន​មុខសញ្ញា​ជួញដូរគ្រឿងញៀន​ខុសច្បាប់​ម្នាក់​ ដកហូតវត្ថុតាង​ សម្ភារៈ​ មួយចំនួន​នៅចំណុចភូមិត្រពាំងខ្លុង ឃុំដំណាក់រាំង ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ វេលាម៉ោង ៣ និង៣០នាទីជិត​ភ្លឺ ថ្ងៃទី​២១ សីហា ឆ្នាំ២០១៨​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ​ ឈ្មោះ សាមគ្គី មករា ភេទ ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅភូមិថ្មី ឃុំដំណាក់រាំង ស្រុកឧដុង្គ។ ដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកក ១​ កញ្ចប់​​, ទូរស័ព្ទដៃ ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន​។

​ករណីខាងលើ​ត្រូវានប៉ូលិស ស្រុក​​កសាង​ សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យជំនាញខេត្ដ​ ចាត់ការតាមនីតិវិធី៕
 

adverise with khmeread