Paul Scholes រិះគន់ Pogba បន្ទាប់ពីក្រុម Man Utd ប្រកួតចាញ់ក្រុម Brighton កាលពីថ្ងៃអាទិត្យ

          បន្ទាប់ពី​ក្រុម​​ Man Utd ​ប្រកួត​ចាញ់​ក្រុម Brighton អ្នកអត្ថាធិប្បាយបាល់ទាត់លោក Paul Scholes បាន​បញ្ចេញ​ទស្សន:ថា កុំនិយាយការពារខ្លួនឯង​ហើយ ក្រុម​ Man Utd ដូចជា​ស្លូត​ពេកហើយនៅពហុកីឡាដ្ឋាន Ames Stadium កាល​ពីថ្ងៃអាទិត្យ​ ខណៈពេល​ក្រុម​ម្ចាស់ផ្ទះ Brighton ​ធ្វើ​មិន​បាន​ល្អទាល់តែ​សោះ។

          វាហាក់ដូចជា​នៅឆ្ងាយណាស់​ពី​អ្វី​ដែល​ Man Utd ​​ចង់បាន ខណៈ​ក្រុម​​ Man City ដែលជា​គូប្រជែងធ្វើ​បាន​ល្អដោយ​យក​ឈ្នះ​ក្រុម Huddersfield ៦-១ ។ ​បន្ទាប់ពី​បរាជ័យ​នេះកីឡាករ Paul Pogba បានសារភាពថា ខ្លួន​មាន​ឥរិយាបថ​មិន​ល្អ។ ប្រធាន​ក្រុម​រូបនេះ​សារភាពថា “​ឥរិយាបថរបស់ខ្ញុំ​មិន​ត្រឹម​ត្រូវ​ទេ។ វាគឺជា​មេរៀន​សំខាន់មួយ​សម្រាប់ខ្ញុំ។ យើងបាន​បង្កើត​កំហុស​ដែល​មិន​គួរ​កើត”។

          បើទោះបីវាគឺជា​ការ​សារភាពដ៏ស្មោះត្រង់របស់ Pogba ក៏ដោយ ក៏ប៉ុន្តែ​វាមិន​ចូល​ត្រចៀក​របស់​​ Scholes នេះទេ ហើយ​​ Scholes ជឿលើ​អ្វីដែល​លោកបាន​ស្តាប់តែប៉ុណ្ណោះ។

          Scholes និយាយថា “​អ្នក​ឯងជាបនុស្សដែលមិនត្រូវ​ការ​ឲ្យ​នរណាប្រាប់អ្នក​ឯង។ អ្នក​ឯងមិន​ត្រូវ​ការ​ទទួលយកយោបល់ពីអ្នក​ចាត់ការ​​ឬអ្វីដែល​មិត្ត​រួម​ក្រុម​បានប្រាប់”៕

adverise with khmeread