Harry Kane: Spurs មិនមែនជាក្រុមក្មេងខ្ចីទេ ដូច្នេះយើងត្រូវតែលើកពាន

          ខ្សែប្រយុទ្ធ Harry Kane បានប្រាប់​មិត្ត​រួម​ក្រុម​ Spurs ថា ពួកយើង​មិនមែន​ជា​ក្រុម​ក្មេងខ្ចីទៀតទេ​ ហើយថា មានតែការឈ្នះ​ពាន​ប៉ុណ្ណោះ​ទើប​គ្រប់គ្រាន់​សម្រាប់ពួកគេ​នៅ​រដូវកាល​នេះ។

          Kane បាន​និយាយថា “​មើល​ចុះ យើងគឺជា​ក្រុម​មួយ​ដែល​មាន​ការ​បោះ​ជំហាន​លឿនក្នុង​រយៈ​ពេល​ដ៏ខ្លី ហើយ​យើង​នឹងបន្ត​ការ​ងារនេះ។ មធ្យោបាយ​តែ​មួយគត់​ ដើម្បី​ធ្វើ​ការងារនេះ​គឺត្រូវ​ឈ្នះ​។ យើង​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​ដែល​យើង​មិន​មែន​ក្មេង​ខ្ចីទៀតទេ”។

          Kane​ បន្ត​ថា “​យើង​ចាប់ផ្តើម​ចាស់​ទុំហើយ​។ យើង​មាន​បទពិសោធ​ច្រើន​ជាង​មុន ហើយ​យើង​ចង់ឈ្នះ។ យើង​ចង់​ឈ្នះ​គ្រប់យ៉ាង។ យើង​ត្រូវ​ព្យាយាម​ធ្វើ​ការងារនេះ”។

          ក្រុម Tottenham មាន​ការវិវឌ្ឍ​ច្រើន​ក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Pochettino រយៈពេល​បួន​ឆ្នាំ​ចុងក្រោយ​ ប៉ុន្តែ​ Spurs ​នៅមិន​ទាន់បាន​លើក​ពាន​នៅឡើយ​ទេ​ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ ។

          ទោះបីជា​យ៉ាងណា ពួកគេ​ចាប់ផ្តើម​រដូវកាល​ថ្មី​បាន​យ៉ាងល្អ ដោយ​យក​ឈ្នះ​ក្រុម Newcastle និង​ក្រុម Fulham មុន​ជំនួប​ជាមួយ​ក្រុម​ Man Utd ​នៅ​ថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយ៕

adverise with khmeread