Man City គ្រោងផ្តល់កិច្ចសន្យាថ្មីដល់ខ្សែការពារ John Stones

          ក្លឹប Man City បានត្រៀម​ខ្លួន​ផ្តល់​កិច្ច​សន្យា​ថ្មី​ដែល​មាន​ប្រាក់ឈ្នួល​១៧០.០០០​ផោន​ក្នុងមួយសប្តាហ៍ដល់​កីឡាករ John Stones ខណ:​ដែលខ្សែការ ពាររូបនេះធ្វើ​បាន​ល្អ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសអំឡុងព្រឹត្តិការ​វើល​ខាប់​កាលពីរដូវក្តៅ ហើយ​បាន​នាំ​យក​ទម្រង់​លេងដ៏ល្អនេះជួយ​ដល់​ក្រុម​​ City ក្នុង​ពីរ​ប្រកួត​បើក​ឆាក​នៅ​រដូវកាល​ថ្មីក្នុងក្របខណ្ឌ​ PL

          មន្ត្រី​របស់​ក្លឹប City ​ចង់​ផ្តល់​រង្វាន់លើកទឹកចិត្ត​ដល់​កីឡាករវ័យ​២៤​ឆ្នាំ​រូបនេះ​ជាមួយ​កិច្ច​សន្យា​ថ្មី​និង​លក្ខខណ្ឌប្រសើរ​ជាង​មុន ដែល​នឹង​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែលមាន​ប្រាក់ឈ្នួល​ខ្ពស់។

          កិច្ច​សន្យា​បច្ចុប្បន្ន​របស់ Stones គឺមាន​ប្រាក់​ឈ្នួល​ត្រឹមតែ​១២០.០០០​ផោន​ប៉ុណញណោះក្នុង​មួយសប្តាហ៍​ដែលនឹង​បន្ត​រហូត​ដល់​រដូវក្តៅឆ្នាំ​២០២២។ ប៉ុន្តែ City សង្ឃឹមថា នឹងអាច​ចងជើង Stones បន្តទៀត ខណៈ​ក្រុម​ City ចង់​រក្សា​ភាព​ខ្លាំង​របស់ខ្លួន​ក្នុង​វិស័យបាល់ទាត់អង់គ្លេស​ច្រើន​ឆ្នាំ​ទៅមុខ​ទៀត៕

adverise with khmeread