adverise with khmeread 1   copy

ចាប់​ចោរឆក់​ខ្សែក​ម្នាក់​នៅ​ក្រុង​បាត់ដំបង​

     បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​បាត់ដំបង​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៨​កុម្ភៈ​២០១៦​នៅ​ចំនុច​មុខ​អារ​ហា​រដ្ឋា​ន​កណ្តូប​កណ្តៀស្ថិតក្នុង​ក្រុមទី​24 ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​-​ខេត្តបាត់ដំបង​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​នារី​ម្នាក់​បានសម្រេច ។​

    ប៉ូលិស​និយាយថា ករណីនេះ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ​ទ្រី គង់​ឡា​ភេទ​ប្រុស​អាយុ​19​ឆ្នាំ​លំនៅ​ភូមិ​ចំការ​សំរោង​2​សង្កាត់​ចំការ​សំរោង​ក្រុងបាត់ដំបង​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ប្លា​ទីន​១​ខ្សែ​មាន​បន្តោង​រូប​សេះ​ទម្ងន់​4​ជី​របស់​ជនរងគ្រោះ​ឈ្មោះ​ម៉ន សុ​ភាវ​ត្តី​ភេទ​ស្រី​អាយុ​19​ឆ្នាំមាន​ទីលំនៅ​ក្រុមទី​27​ភូមិ​ចំការ​សំរោង​2​សង្កាត់​ចំការ​សំរោង​ក្រុង​ខេត្តបាត់ដំបង​។​

    ក្ន្ង​ង​ករណីនេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​បាន​01​នាក់​ហើយ​កសាង​សំណុំ​រៀង​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់