ចង់ធាត់សុខភាព កុំញ៉ាំអាហារឆ្កួតៗដូចរាល់ដង...ងាកមករកអាហារធម្មជាតិទាំងនេះវិញ

ក្នុងចំណោមរាងកាយបីប្រភេទ រួមមានរាងកាយស្គមសង្ហារ (Ectomoprh) រាងកាយមានសាច់ដុំធំ (Mesomorph) និង រាងកាយធាត់សាច់ដុំ (Endomorph) មនុស្សមានរាងកាយបែបនេះពិបាកនឹងឡើងទម្ងន់ និងឡើងសាច់ដុំណាស់។ ជាលទ្ធផល ពួកគេបរិភោគផលិតផលផ្សេងៗ ដែលជួយសម្រេចគោលដៅរបស់ពួកគេចង់បាន ដែលឡើងទាំងទម្ងន់ និងសាច់ដុំ។ យ៉ាងណាមិញ មិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចទិញផលិតផលទាំងនោះបានទេ ប្រសិនបើនិយាយដល់ជីវភាពរស់នៅតាមបុគ្គល។

អ្នកចង់ឡើងទម្ងន់ ពួកគេមួយចំនួនជឿថា ការឡើងទម្ងន់គឺមិនមែនមានតែវិធីមួយដើម្បីជោគជ័យនោះទេ។ ពួកគេជាច្រើនឯកភាពថា ការបរិភោគអាហារត្រឹមត្រូវជួយរាងកាយពួកគេឡើងទម្ងន់ និងបូករួមទាំងការលើកដុំដែកផងដែរ។ ហើយតាមរយៈអាហារទាំងនេះអាចជួយអ្នកឡើងទម្ងន់បែបធម្មជាតិ និងសុខភាពល្អ មិនត្រូវការរបស់ជំនួយឡើយ។

១. សាច់សុទ្ធគ្មានខ្លាញ់។
២. ពពួកគ្រាប់ធញ្ញជាតិរួមមានគ្រាប់អាល់ម៉ុង ស្វាយចន្ទី និងច្រើនទៀត។
៣. ក្រៅពីសាច់ និងគ្រាប់ធញ្ញជាតិ ស៊ុតក៏ជាប្រភពប្រូតេអ៊ីន ដែលជួយឱ្យអ្នកឡើងទម្ងន់សុខភាពដែរ។
៤. ពពួកផលិតផលទឹកដោះគោដូចជាទឹកដោះគោ ទឹកដោះគោជូរ ឈីស ។ល។
៥. ហើយក្នុងគោលបំណងឡើងទម្ងន់បានសម្រេចតាមរយៈអាហារខាងលើ អ្នកត្រូវពិសាទឹកឱ្យបានច្រើន ដោយសារទឹកដើរតួនាទីសំខាន់ក្នុងការរំលាយ និងស្រូបយកសារធាតុចិញ្ចឹមពីអាហារទាំងនោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...