ពិព័រណ៍រូបថតគល់ភ្លៅស្រីៗរាប់ពាន់សន្លឹកនឹងរៀបចំនៅប្រទេសជប៉ុននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ

អ្នកថតរូបគល់ភ្លៅដ៏ល្បីបំផុតរបស់ប្រទេសជប៉ុន Yuya Sugiyama គ្រោងនឹងប្រែក្លាយរដូវស្លឹកឈើជ្រុះឆ្នាំនេះទៅជា "រដូវគល់ភ្លៅ" ជាមួយនឹងការតាំងពិព័រណ៍ខាងមុខនេះ ដែលបង្ហាញពីស្នាដៃពីមុន និងថ្មីបំផុតរបស់ខ្លួន។

ដោយគេស្គាល់ថាជា Yuria អ្នកថតរូបភាពដ៏អាថ៍កំបាំង ដែលភេទរបស់គាត់មិនទាន់ត្រូវបានបង្ហាញឱ្យដឹងនេះ បានរស់នៅដោយការថតគល់ភ្លៅស្រីៗ។

ការតាំងពិព័រណ៍ "The World of Thighs Photography Autumn 2018" របស់ជាតថតរូបនេះនឹងធ្វើឡើងនៅថ្ងៃទី ៣១ សីហា រហូតដល់ ២៤ កញ្ញា។

ព្រឹត្តិការណ៍នោះនឹងធ្វើឡើងដោយស្ថានីយ៍ Todays Gallery Studio របស់ក្រុង Nagoya ហើយ Yuria នឹងបង្ហាញរូបភាពចម្រុះជាង ៥០០ សន្លឹក និងរូបភាពគល់ភ្លៅស្រីៗជាង ១០០០ប៉ុស្តិ៍ និងមានតាមប្រភេទថ្នាក់ដូចជាកីឡាជាដើម។

នៅក្នុងព្រឹត្តិការណ៍នោះក៏រួមមានកាដូអនុស្សាវរីយ៍មានចំនួនកំណត់ផ្ដល់ជូន ហើយរូបភាពដែលព្រីនរួចគឺនឹងត្រូវលក់ចេញ៕


 

adverise with khmeread