Roberto Firmino ចង់បំបែកឯតទគ្គកម្មចាស់របស់ Philippe Coutinho ដែលជាអតីតមិត្តរួមក្រុម Liverpool

          កីឡាករ Roberto Firmino របស់ក្រុម Liverpool កំពុង​ខិតទៅរក​ឯតទគ្គកម្មថ្មីមួយ​ក្នុង​ចំណោមឯតទគ្គ​កម្មដ៏អស្ចារ្យ​បំផុត​របស់កីឡាករ Philippe Coutinho ។ នៅ​ពេល​នេះ Firmino ​បាន​បង្ហាញ​សមត្ថភាព​ក្នុង​ឋានៈជា​កីឡាករ​ពាក់អាវ​លេខ​៩​ ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp និង​បាន​បន្ថែម​២៧​គ្រាប់​នៅ​គ្រប់ការប្រកួត​កាល​ពីរដូវកាល​មុន​ គឺជា​ចំនួន​ច្រើន​បំផុត​ក្នុង​អាជីព​របស់ខ្លួន។

          គ្រាប់​បាល់សរុប​រួម​ទាំង​១៥​គ្រាប់​នៅ​ក្របខណ្ឌ​ PL​ ដោយ​ធ្វើ​ឲ្យ​ចំនួន​គ្រាប់បាល់នេះខិតទៅកៀក​នឹង​ស្ថិតិ​៤១​គ្រាប់​របស់​កីឡាករ Coutinho នៅ​ក្រប​ខណ្ឌ PL ​។ ខណ:ដែលក្រុម​ហង្សក្រហម​ដណ្តើម​បាន​ជ័យ​ជម្នះ​កាល​ពីយប់​ថ្ងៃច័ន្ទលើ​ក្រុម Crystal Palace ហើយ​កីឡាករ Firmino គឺជា​ផ្នែក​សំខាន់​នៃ​ក្រុម​ជម្រើស​របស់​លោក Klopp។

          ទោះបីជាយ៉ាងណាកីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​មិន​ទាន់​ធ្វើ​បាន​ល្អនៅឡើយ​ទេ ហើយក៏​​មិនទាន់រក​បាន​គ្រាប់បាល់នៅឡើយដែរ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម West Ham និង​ក្រុម Eagles ។​ ប៉ុន្តែកីឡាករ​ប្រេស៊ីល​រូបនេះសង្ឃឹមថា នឹង​រកបាន​គ្រាប់បាល់ឲ្យបាន​នៅពេល​ជួបជាមួយ​ Brighton នៅ​ចុងសប្តាហ៍​នេះ៕

adverise with khmeread