មូលហេតុ ១០ យ៉ាង ធ្វើឱ្យភ្នែកឡើងក្រហមឈាម

ភ្នែកក្រហមដូចចេញឈាម គឺមិនមែនជាសញ្ញាល្អនោះទេ ហើយពួកវាក៏ធ្វើឱ្យអ្នកមិនស្រួលក្នុងភ្នែក និងឈឺចាប់ផងដែរ។ មានមូលហេតុច្រើនណាស់ ដែលបណ្ដាលឱ្យភ្នែករបស់អ្នកក្រហម ដែលមូលហេតុទាំងនោះមានដូចខាងក្រោមនេះ។

១. ការរោយភ្នែក ដោយសារតែការមើលឧបករណ៍អេឡិចត្រូនិកច្រើនពេក។
២. ភ្នែកស្ងួត បណ្ដាលមកពីភ្នែករបស់អ្នកផលិតទឹកភ្នែកមិនគ្រប់គ្រាន់ ហើយនេះធ្វើឱ្យអ្នកក្រហាយភ្នែក រមាស់ ឬមានអារម្មណ៍គ្រាតក្នុងភ្នែក។ ភ្នែកស្ងួតកើតឡើងដោយសារតែអ្នកចាស់ ឬការផ្លាស់ប្ដូរអ័រម៉ូនក្នុងរាងកាយ។
៣. ការប៉ះពាល់ពន្លឺព្រះអាទិត្យច្រើនពេក បណ្ដាលឱ្យភ្នែករលាក។
៤. កើតជំងឺភ្នែកក្រហម ឬរលាកស្បែកត្របកភ្នែកខាងក្នុង បង្កឡើងដោយមេរោគផ្សេងៗ។
៥. ហើមត្របកភ្នែក។
៦. របាំងកែវភ្នែករលាក ដែលរបាំងនេះមាននាទីគ្រប់គ្រងពន្លឺចេញចូលក្នុងភ្នែក ហើយវាបណ្ដាលឱ្យអ្នកពិបាកមើលពន្លឺ ព្រិលភ្នែក និងឈឺក្បាល។
៧. ចេញឈាមក្នុងកែវភ្នែក (Subconjunctival Hemorrhage) ៖ ជារបួសមួយទៅភ្នែករបស់អ្នក គ្រាន់តែអ្នកស្ងួតភ្នែក ឬក្អក ក៏អាចធ្វើឱ្យសរសៃឈាមលើផ្ទៃភ្នែករបស់អ្នកផ្ទុះ និងនាំឱ្យភ្នែកឡើងក្រហមឈាមដែរ។
៨. កើតជំងឺទឹកដក់ក្នុងភ្នែក ហើយជំងឺនេះត្រូវព្យាបាលជាបន្ទាន់ ព្រោះវាអាចបណ្ដាលឱ្យខ្វាក់ភ្នែក។
៩. ដំបៅកញ្ចក់ភ្នែក បង្កឡើងដោយមេរោគ។
១០. របកកញ្ចក់ភ្នែក ដោយសារតែវត្ថុល្អិតចូលទៅក្នុងភ្នែក ធ្វើឱ្យឈឺចាប់ និងឡើងក្រហម៕

adverise with khmeread

អ្នកនឹងចូលចិត្ត