adverise with khmeread 1

Valencia ចាញ់​បានសម្រេច​បន្ទាប់ពី​ឈ្នះ​បួន​ប្រកួត​ជាប់​គ្នា​

​ក្រុម Athletic Bilbao ដែល​កំពុង​លេង​ឡើង​ចុះៗ​ឥត​ទៀត បានទទួល​ជ័យជម្នះ​ក្នុង​ទឹកដី Mestalla បន្ទាប់ពី​បំបាក់ Valencia ដល់​ទៅ​បី​គ្រាប់​ត្រឹមតែ​រយៈពេល​ប្រាំមួយ​នាទី​។​

​ក្រុម​ទាំងពីរ​ធ្វើការ​ប្រយុទ្ធ​ទាំង​លំបាក​គ្រប់​នាទី​រហូតដល់ ១៥ នាទី​ជិត​ចប់​ការប្រកួត គេ​បាន​ទស្សន៍ទាយ​ជាស្រេច​ថា​នឹង​គ្មាន​លទ្ធផល​អ្វី​កើតឡើង​នោះឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី ក្រុម​របស់លោក Ernesto Valverde បាន​បង្កើត​អភិ​និ​ហា​ក្នុង​រយៈពេល​ត្រឹមតែ​ប្រាំមួយ​នាទី​ប៉ុណ្ណោះ ដោយ​ធ្វើ​ឲ្យ​ក្រុម Bilbao ទទួលបាន​បី​ពិន្ទុ​យ៉ាង​ស្រួល​។​

​កីឡាករ Sabin Merino បា​នរក​គ្រាប់​ទីមួយ​ជាមួយ​ការ​តែ​ត​បញ្ចូល​ទី​ក្នុង​នាទី​ទី ៧៣​។ បួន​នាទី​ក្រោយមក​កីឡាករ Diego Alves បាន​ស៊ុត​ស្រាលៗ​និង​ចូល​ទី​ផុយៗ​ដោយ​ការបញ្ជូន​ដោយ Muniain មុននឹង​កីឡាករ Aritz Aduriz ធ្វើបាន​គ្រាប់​បាល់​ទី​បី​ក្នុង​នាទី​ទ ៧៩៕

 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់