នារីៗដែលចង់បានស្បែកសបែបធម្មជាតិគ្មានស្នាមជ្រួញ អនុវត្តរូបមន្តត្រសក់កិននេះ មិនចំណាយច្រើនហើយថែមទាំងមានប្រសិទ្ធភាពខ្លាំង

នារីៗដែលកំពុងស្វែងរកវិធីរក្សាស្បែកឱ្យសបែបធម្មជាតិ កម្ចាត់ខ្លាញ់លើផ្ទៃមុខ និងបំបាត់ស្នាមជ្រួញ ឥឡូវលែងពិបាកទៀតហើយ គ្រាន់តែអនុវត្តតាមវិធីត្រសក់កិនបែបធម្មជាតិខាងក្រោមនេះតែប៉ុណ្ណោះ។ វាជារូបមន្តចំណាយតិច មានប្រសិទ្ធភាពខ្ពស់ និងមិនមានជាតិគីមីប៉ះពាល់សុខភាព។ 

គ្រឿងផ្សំ ៖

១. ត្រសក់១ផ្លែ
២. ពងមាន់ ១ គ្រាប់
៣. ទឹកក្រូចឆ្មា ១ ស្លាបព្រាកាហ្វេ

លាងត្រសក់ឱ្យស្អាត រួចកិនវាឱ្យម៉ត់។ បន្ថែមស៊ុតមាន់ផ្នែកស និងក្រូចឆ្មាចូល ហើយវាយវាឱ្យសព្វចូលគ្នា។ បន្ទាប់មក យកមកលាបលើមុខ ជុំវិញមាត់ និងភ្នែក ហើយទុកចោល ២០ នាទី សឹមលាងជាមួយទឹកស្អាត។ អនុវត្តរាល់ថ្ងៃមុនពេលគេង នឹងទទួលបានប្រសិទ្ធភាពស្ទើរមិនជឿនឹងភ្នែក៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...