អត់ចេះធ្វើម្ហូបញ៉ាំពេលព្រឹក និងទ្រលាន់នឹងការចៀនពង ឆុងមី? រូបមន្តអាហារពេលព្រឹក ២ មុខនេះមហាស្រួលធ្វើបំផុត និងជំនួយដល់សាច់ដុំទៀត

អាហារពេលព្រឹកជារឿងចាំបាច់បំផុតសម្រាប់ទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ។ ទោះយ៉ាងណា មិនមែនមនុស្សទាំងអស់សុទ្ធតែចេះធ្វើម្ហូបពេលព្រឹក និង ចេះតែសម្បូរលុយញ៉ាំគុយទាវ បាយស្រូប ឬ អាហារឆ្ងាញ់ៗខាងក្រៅរាល់ព្រឹកនោះទេ ហើយក៏មិនមាននរណាចូលចិត្តញ៉ាំពងចៀន និងមីឆុងរាល់ព្រឹកនោះដែរ។ ចុះត្រូវធ្វើយ៉ាងណា ដើម្បីធ្វើអាហារពេលព្រឹកលឿននិងផ្តល់ប្រយោជន៍ដល់សុខភាព និងជំនួយដល់សាច់ដុំ? អនុវត្តតាមវិធី២ខាងក្រោម។

១. នំប៉័ងស្រូវសាលី បឺរសណ្តែកដី និង ចេក។ អាហារទាំងនេះងាយស្រួលទិញយកមកទុកក្នុងផ្ទះបំផុត ហើយវាជំនួយដល់សាច់ដុំថែមទៀត។ លាបបឺរលើនំប៉័ង និង ចេកអំបូងឬណាំវ៉ា ហាត់ជាកង់ៗដាក់ពីលើនំប៉័ងជាការស្រេច។ 

២. ទឹកដោះគោជូ និង ចេកទុំ (អំបូងឬណាំវ៉ា)។ ចាក់ទឹកដោះគោជូរចូលក្នុងចាន រួចហាន់ចេកជាកង់ៗដាក់ចូលលាយគ្នាជាការស្រេច។ អាហារនេះងាយស្រួលរកទិញបំផុត និងជួយពង្រឹងដល់សាច់ដុំឱ្យរឹងមាំខ្លាំងក្លា៕

adverise with khmeread

អ្នកនឹងចូលចិត្ត