ស្មាតហ្វូនដែលអ្នកកំពុងប្រើរាល់ថ្ងៃកខ្វក់ជាងចានបង្គន់ដល់ទៅ ៣ ដង...មើលការពិសោធន៍ជាក់ស្តែងទើបញាក់សាច់

ការស្រាវជ្រាវចុងក្រោយបានបញ្ជាក់ថា អេក្រង់ទូរស័ព្ទជាមធ្យម គឺកខ្វក់ជាងប្រដាប់ទ្រាប់គូទបង្គន់ដល់ទៅ ៣ ដងឯណោះ។ មនុស្សច្រើនជាង ៣៥ ភាគរយមិនដែលសម្អាតទូរស័ព្ទរបស់ពួកគេជាមួយនឹងទឹកថ្នាំសម្អាត ឬផលិតផលសម្រាប់សម្អាតនោះទេ។

Insurance2go គឺជាក្រុមឯកទេសខាងធានាលើឧបករណ៍អេឡិចត្រូនិក ដែលបានធ្វើការសិក្សានេះ។ ពួកគេបានធ្វើតេស្ដទៅលើទូរស័ព្ទបីគ្រឿងរួមមាន iPhone 6, Samsung Galaxy S8 និង Google Pixel ដើម្បីមើលថាតើមេរោគ និងផ្សិត មានច្រើនប៉ុនណាលើពួកវា។

អេក្រង់ទូរស័ព្ទទាំងនោះត្រូវបានរកឃើញថាជាមធ្យម ៣០ ឯកតា កខ្វក់ជាងប្រដាប់ទ្រាប់គូទបង្គន់ទៅទៀត។ ចំណែកឯ កន្លែងបិទទូរស័ព្ទវិញ គឺ ២៣,៨ ឯកតា គឺស្ទើរតែស្មើនឹងកខ្វក់ប៉ុនបង្គន់ទៅហើយ។ រីឯប៊ូតុង Home វិញ គឺកខ្វក់ជាង ក្ដារចុចកុំព្យូទ័រ និង Mouse ២ ដង។

យោងតាមវេជ្ជបណ្ឌិត វត្តមានមេរោគនៅលើអេក្រង់ទូរស័ព្ទទាំងនោះ គឺជាប្រភពបញ្ហាធំដែលបង្កឱ្យស្បែកមានបញ្ហាដូចជាកើតមុនជាដើម។ ហើយចាប់តាំងពីទូរស័ព្ទក្លាយជារបស់ពាំនាំមេរោគមក អ្នកមិនដឹងថាមេរោគអ្វីខ្លះដែលអ្នកកំពុងតែកាន់នោះទេ៕
 

adverise with khmeread