adverise with khmeread Screen shot 2016 02 25 at 00.44.47

អ្នកគាំទ្រ​នាង Hyomin ផ្ទុះ​កំហឹង​ដោយសារ​រូបថត​ស្រើបស្រាល​របស់​នាង​

​    ​អ្នកគាំទ្រ​និង​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​បាន​ពិភាក្សាគ្នា​លើ​បណ្ដាញ​សង្គម​ក្នុង​ភាពចម្រូងចម្រាស​ទាក់ទង​ទៅនឹង​រូបថត​ប៉ុន្មាន​សន្លឹក​របស់​នាង Hyomin របស់​ក្រុម T-ara​។​

​    ​នាង Hyomin កំពុង​រង់ចាំ​ការវិល​ត្រឡប់មកវិញ បន្ទាប់ពី​ចេញផ្សាយ​រូបថត​នៃ​អាល់​ប៊ុ​ម​ថ្មី​របស់​នាង​។ ប៉ុន្ដែ​ដោយសារ​រូបថត​របស់​នាង​លេច​លើ​លេច​ក្រោម​ខ្លាំងពេក ទើប​នាង​ត្រូវបាន​អ្នកគាំទ្រ​វាយប្រហារ​នាង​លើ​បណ្ដាញ​សង្គម​បូករួម​ទាំង​អ្នក​មិន​គាំទ្រ​របស់​នាង​ផងដែរ​។​

​    ​ទោះបីជា​យ៉ាងណា​មាន​អ្នកគាំទ្រ​ជាច្រើន​និង​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​ផ្សេងទៀត​កំពុងតែ​ក្រោកឈរ​មក​ការពារ​នាង Hyomin ជាមួយនឹង​ភស្ដុតាង​ថា​នាង​មិនបាន​មានបំណង​ចង់​ចូលរួម​ការថត​រូបភាព​បែបនេះ​នោះទេ​។​

​    ​រូប​ប្រភពដើម​ត្រូវបាន​ផុស​ដោយ Pann ជា​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​និង​អ្នកជា​គាំទ្រ​របស់​នាង​បានការ​ពារ​នាង Hyomin សម្រាប់​ការ​លេច​ធ្លាយ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​នាង ដែល​ត្រូវបាន​គេ​បាញ់​ពេញ​បណ្ដាញ​សង្គម​។​

​    ​រូបថត​របស់​នាង​ដែល​ផុស​ដោយ Pann មាន​ចំណងជើង​ថា "The Black Hand Behind T-ara Hyomin's Photo Teaser Controvesry"៕​

 

adverise with khmeread
ប្រភព៖ Koreanboo

មតិយោបល់