adverise with khmeread 1

Tottenham អាច​ក្លាយជា​ក្រុម​ដែលមាន​កីឡាករ​ក្មេង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស​ប្រសិនបើ​លើក EPL ឆ្នាំនេះ​

​ក្រុម​បិសាច​ក្រហម Manchester United បាន​គ្រង​ជើងឯក​កាលពី​ឆ្នាំ ១៩៩៦ ជាមួយ​កីឡាករ​ភាគច្រើន​មាន​អាយុ ២៦ ឆ្នាំ រីឯ Spurs វិញ​បាន​ប្រើ​កីឡាករ​ក្មេងៗ​នៅក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ ដែល​ភាគច្រើន​មាន​អាយុ ២៤ ឆ្នាំ ដើម្បី​បំបាក់​ក្រុម Swansea កាលពី​ម្សិលមិញ​។​

​បរាជ័យ​របស់ Arsenal នៅ​ទីក្រុង​ម៉ាន​ឆេស​ស្ទើ បាន​បណ្តោយ​ឲ្យ Spurs ដាច់​បី​ពិន្ទុ​និង​ធ្វើ​គូប្រជែង​ក្នុង​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​មួយ​នេះ​តាម​ពី​ក្រុម​កំពូល​តារាង​តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ​។​

​ប្រសិនបើ Tottenham ឈ្នះ​ពាន​ជា​លើកដំបូង​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ ១៩៦១ ពួកគេ​នឹង​ក្លាយជា​ក្រុម​ដែលមាន​កីឡាករ​ក្មេង​ជាងគេ​បង្អស់​ដែល​សម្រេចបាន​ពាន​លី​ក​កំពូល​អង់គ្លេស​។​

Chelsea បាន​ក្លាយជា​ជើងឯក​ក្នុង​ឆ្នាំ ២០០៥ ជាមួយ​ក្រុម​ដែលមាន​អាយុ​ភាគច្រើន ២៥ និង ៣១២ ថ្ងៃ ខណៈ Tottenham ក្នុង​រដូវ​កាល​នេះ​វិញ​មាន​អាយុ ២៤ និង ១៨៥ ថ្ងៃ​៕

​អ​ញ្ជឹ​ង​ចាំ​មើលថា តើ​ក្រុម Tottenham ពិតជា​អាច​លើក​ពាន Premier League ក្នុង​រដូវ​កាល​នេះ​មែន​អត់ ជាមួយ​កីឡាករ​វ័យក្មេង​របស់​ពួកគេ​?\

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់