យោធាអាមេរិកចាប់ផ្តើមធ្វើតេស្ត "អាវមនុស្សពីងពាង" ការពារគ្រាប់សម្រាប់ទាហានរបស់ខ្លួន ផលិតពីសរសៃសូត្រនាគខ្លាំងជាងដែកថែប

យោធាអាមេរិកបានចាប់ផ្ដើមធ្វើតេស្ដ "អាវមនុស្សពីងពាង" ការពារគ្រាប់កាំភ្លើងថ្មីមួយ។

បង្កើតឡើងពីសារធាតុម្យ៉ាងហៅថា សូត្រនាគ អាចបត់បែនបាន ហើយសាច់ក្រណាត់ដូចបន្ទះដែកនេះនឹងត្រូវបានធ្វើតេស្ដ សម្រាប់ការពារទាហានដ៏សំខាន់រួមទាំងផលប៉ះពាល់អំបែងគ្រាប់ផ្លោងផងដែរ ។

អង្គភាពពីក្រោយការផលិតនេះបានអះអាងថា វាគឺជាវត្ថុធាតុដែលខ្លាំងបំផុតមួយ ហើយត្រូវបានប្រើហ្សែនដង្កូវនាងដើម្បីផលិតអាវក្រោះនោះឡើង។

មន្ទីរពិសោធន៍ Kraig Biocraft បានលាតត្រដាងថា ខ្លួនបានបញ្ជូនបន្ទះគំរូដើមទៅមេបញ្ជាការកងទ័ពហើយ។

អង្គភាពមន្ទីរពិសោធន៍បាននិយាយថា "បន្ទះនេះនឹងនឹងត្រូវបានវាយតម្លៃពីប្រសិទ្ធភាពក្នុងការបញ្ឈប់គ្រាប់កាំភ្លើង នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីផ្តល់ជូនអ្នកចម្បាំងរបស់យើងនូវភាពងាយស្រួល និងស្រាលជាង បើប្រៀបទៅនឹងអាវការពារសព្វថ្ងៃ"។

សូត្រនាគ គឺជាហ្សែនសូត្រពីងពាង ដែលមានភាពរឹងមាំ និងខ្លាំងក្លា ប៉ុន្ដែវាអាចនឹងផលិតក្នុងចំនួនច្រើនតាមរយៈដង្កូវនាងរបស់ក្រុមហ៊ុនបានអភិវឌ្ឍយ៉ាងពិសេសប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត