adverise with khmeread 1

​អត់​ទៀត​! Liverpool ទាត់ចោល​ឱកាស​លើក​ពាន League Cup ឲ្យ Man City ក្នុង​វគ្គ​ប៉េ​ណា​ល់​ទី​

​វា​ពិតជា​ត្រឹមត្រូវ​ដែល​និយាយថា អ្នកចាំទី Willy Caballero មិន​ទទួលបាន​ការពេញនិយម​ក្នុងការ​ជ្រើស​ជា​ជម្រើស​ដំបូង​បន្ទាប់ពី​ការលេង​របស់គេ​ជាមួយ​ក្រុម​តោ​ខៀវ Chelsea នៅ​ទឹកដី Stamford Bridge កន្លងទៅ​។ ប៉ុន្តែ​បើទោះជា​មានការ​រិះគន់​ខ្លាំងៗ​យ៉ាងនេះ​ក្តី ក៏​លោក Pellegrini នៅតែមាន​ទំនុកចិត្ត​លើ​អ្នកចាំទី​ដៃ​ទី​ពីរ​របស់គាត់​។​

​គាត់​ជួយសង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ពី​ការទា​ត់របស់​កីឡាករ Lucas Leiva, Philippe Coutinho និង Adam Lallana ខណៈ​ក្រុម Manchester City ឈ្នះ ៣-១​។​

​បើទោះជា Fernandinho ទាត់​មិន​ចូល​គ្រាប់​ទីមួយ​ឲ្យ Man City ក៏ដោយ ក៏​កីឡាករ Jesus Navas, Sergio Aguero និង Yaya Toure នៅតែ​ធ្វើ​បានល្អ​ដដែល​ឲ្យ​ក្រុម​។​

Liverpool នឹង​ប្រឈមមុខ​ភារកិច្ច​ដ៏​លំបាក​ដើម្បី​បាន​ឆ្លង​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Europa League រដូវ​កាល​ក្រោយ​។ ពិតណាស់ លំដាប់​ទី​ប្រាំមួយ​នៅក្នុង​លី​ក​នឹង​បាន​លេង​ការប្រកួត​នេះ ប៉ុន្តែ​បច្ចុប្បន្ន​ហង្ស​ក្រហម​កំពុង​ស្ថិតនៅ​លេខ​ប្រាំបួន និង​ស្ថិតនៅ​ពីក្រោយ​ក្រុម West Ham ដល់​ទៅ​ប្រាំ​ពិន្ទុ​។​

​ទោះជា​យ៉ាងនេះ​ក្តី ពួកគេ​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ ប៉ុន្តែ​ជាការ​ប្រកួត​ជាមួយ​ក្រុម​ជិតខាង Everton​។ មិន​ងាយស្រួល​នោះទេ​!

​យើង​ដឹង​ហើយ​ថា​លោក Pellegrini នឹង​ចាក​ចេញពី Man City ប៉ុន្តែ​គាត់​នៅតែ​អាច​រៀបចំ​ឈ្នះ​ពានរង្វាន់ League Cup បាន​ដដែល ហើយ​មើលទៅ​ក៏​ទំនងជា​ពានរង្វាន់ Champions League និង Premier League ទៀត តែ​វា​មាន​ភាពលំបាក​ខ្លាំង​បន្តិច​ហើយ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់