ប្តីប្រពន្ធគួរឱ្យក្នាន់មួយគូបានធ្វើខួបអាពាហ៍ពិពាហ៍លើកទី១០របស់ពួកគេ ឆ្លៀតពេលនោះប្តីសួរធ្លាប់ផិតក្បត់អត់ នាងឆ្លើយថាធ្លាប់ក្បត់៣ដង...ក្បត់លើកចុងក្រោយញាក់សាច់

សំណើច៖ ប្ដីប្រពន្ធគួរឱ្យស្រឡាញ់មួយគូបានប្រារព្ធខួបអាពាហ៍ពិពាហ៍ទី ១០ របស់ពួកគេនៅផ្ទះជាលក្ខណៈឯកជន ជាមួយនឹងស្រា​សំ​ប៉ា​ញ។

ដោយស្រវឹងស្រា ហើយមានអារម្មណ៍ចង់រួមភេទជាមួយនឹងប្រពន្ធ បុរសជាប្ដីបានខិត្តទៅរកប្រពន្ធហើយសួរថា "ប្រាប់បងការពិតមើលអូន តើអូនធ្លាប់ផិតក្បត់បងទេ"។

ដោយស្ងាត់មួយស្របក់ ប្រពន្ធឆ្លើយតបវិញថា "ពិតណាស់ អូនធ្លាប់ផិតក្បត់បងចំនួន ៣ ដង"។

ប្ដីឆ្លើយវិញថា "អីគេ? តើអូនអាចធ្វើចឹងដាក់បងម៉េចទៅ?"។

ប្រពន្ធឆ្លើយវិញថា "ល្អ! អូននឹងប្រាប់បងអំពីការផិតក្បត់ទាំងនោះចុះ។ រឿងដំបូងឡើយ គឺនៅពេលយើងរៀបការជាមួយនឹងគ្នាលើកដំបូង។ បងត្រូវការវះកាត់បេះដូង ហើយយើងមិនមានប្រាក់ឡើយ ដូច្នេះអូនបានទៅដេកជាមួយនឹងពេទ្យវះកាត់ និងឱ្យគាត់វះកាត់បងដោយមិនគិតថ្លៃ"។

បុរសជាប្ដីបន្ទាប់មកប្រតិកម្មថា "យី! គួរខឹងអូនឬម៉េចអ៊ីចេះ។ មិនអីទេ បងគិតថាគួរតែដឹងគុណអូនល្អជាង។ ប៉ុន្ដែប្រាប់បងមើល៎ ចុះអាក្បត់លើកទីពីរនោះ គឺអ្វីទៅ?"។

ប្រពន្ធឆ្លើយ "បងនៅចាំទេ? នៅពេលបងចង់ឡើងតំណែង មេរបស់បានរំលងឈ្មោះរបស់បង។ ពិតណាស់ អូនបានដេកជាមួយនឹងប្រធាន និងអនុប្រធានក្រុមហ៊ុន ហើយពួកគេក៏បានផ្ដល់តំណែងធំដល់បង"។

បន្ទាប់មកប្ដីប្រតិកម្មសាជាថ្មីថា "យីៗៗៗៗ បងគិតថា បងប្រឹងប្រែងដើម្បីឡើងតំណែងដោយខ្លួនឯងល្អជាង។ ប៉ុន្ដែម្ដងទៀតហើយ បងគិតថាគួរឱ្យអរគុណអូន។ ចុះឥឡូវ អាក្បត់ទីបីនោះជាអ្វីទៅ"។

ប្រពន្ធឆ្លើយវិញថា "បងនៅចាំទេពីរឆ្នាំមុន នៅពេលបងចង់ក្លាយជាប្រធានក្លឹបបាល់បេស្បល ហើយបងត្រូវការអ្នកបោះឆ្នោត ៥៣ នាក់នោះអី???"៕

adverise with khmeread

អ្នកនឹងចូលចិត្ត