adverise with khmeread 1

សមាជិក​ក្រុម AOA ស្រី​ស្រស់ Seolhyun ទម្លាយ​រហស្ស​នាម​ដ៏​ចម្លែក​ដែល​គេ​ផ្តល់ឱ្យ​នាង​

សមាជិក​ក្រុម AOA នាង Seolhyun បាន​ទទួលស្គាល់ថា​រហស្ស​នាម​របស់​នាង​គឺ​ដៃ​រពឹស​ក្នុងចំណោម​សមាជិក​ក្រុម​របស់​នាង​។

​នៅក្នុង​បទសម្ភាសន៍​នៃ​វគ្គ​មួយ​នៅក្នុង​កម្ម​វី​ធី KBS2 ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃទី ២៧ កុម្ភៈ Seolhyun ត្រូវបាន​គេ​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​នៅក្នុង​កម្មវិធី​។​

Seolhyun បាន​ទម្លាយ​ហេតុផល​នៅ​ពីក្រោយ​នៃ​រហស្ស​នាម​ដ៏​ចម្លែក​របស់​នាង​ថា "​ខ្ញុំ​ចាប់ដៃ​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ច្រើន​។ ពេលដែល​ខ្ញុំ​នៅ​កណ្តាល​ខណៈដែល​ពួកយើង​កំពុងផ្តល់​បទសម្ភាសន៍ ខ្ញុំ​ចាក់ក្រឡេក ហើយ​លួច​ស្ទាប​សមាជិក​ក្រុម​ដទៃទៀត​"​។

​ទន្ទឹមនឹង​នេះដែរ​នាង​បានបង្ហាញ​ការសម្ងាត់​នៅ​ពីក្រោយ​​កិច្ចព្រមព្រៀង​ការផ្សព្វផ្សាយ​រាប់មិនអស់​របស់​នាង​ផងដែរ​ថា "​ខ្ញុំ​ចូលចិត្ត​ញញឹម​ច្រើន​" ខ្ញុំ​ក៏បាន​គិត​ផងដែរ​អំពី​ថ្ពាល់ខួច​របស់ខ្ញុំ គឺជា​លក្ខណៈ​មួយ​ដ៏​ពិសេស​"​។​

​នាង​ក៏បាន​បង្ហាញ​ពី​ទំនុកចិត្ត​នៅក្នុង​ការបង្ហាញ​ស្ទីល​ម៉ូដ​សក់​ថ្មី​ក្នុងន័យ​ផ្ទុយ​នៃ​ម៉ូត​សក់​ដ៏​ស្រស់ស្អាត​ថ្មី​របស់​នាង​ថា "Seolhyun នឹង​មើលទៅ​មិនសូវ​ស្រស់ស្អាត​ទេ​ជាមួយនឹង​ម៉ូត​សក់​ខ្លី​ថ្មី​មួយ​នេះ​"៕

adverise with khmeread
ប្រភព៖ ស៊ូមភី

មតិយោបល់