ឃាត់ជនជាតិចិនចំនួន១៨នាក់ពាក់ព័ន្ធជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឺណែតបញ្ជូនមកភ្នំពេញទាំងយប់

ភ្នំពេញ​ ៖​​ ក្រុមប្រតិបត្តិការស៊ើបអង្កេត និង អនុវត្តនីតិវិធីក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋានប៉ូលិសខេត្តព្រះសីហនុ និងលោក គៀង សុន្ទរោ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើការឆែកឆេកនៅទីតាំងវីឡាលេខគ្មានលេខ ក្រុមទី៤៤ ភូមិទី៥ ផ្លូវលេខ៨១០ ក្រុងពះសីហនុ ខេត្តព្រះសីហនុ​ នាវេលាម៉ោង១ និង​៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៨ ដោយឃាត់ជនជាតិចិនចំនួន១៨នាក់ពាក់ព័ន្ធជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត ​(VOIP)​។ 

​ប៉ូលិសនិយាយថា​  ក្រុមប្រតិបត្តិការនេះដឹកនាំដោយលោកនាយឧត្តមសេនីយ៍ឃុន​ សំបូរ​ អគ្គនាយករង​ ​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារស៊ើបអង្កេត និងអនុវត្តនីតិវិធីប្រចាំខេត្តព្រះសីហនុ​ បានសហការជាមួយប៉ូលិសខេត្តនិងស្ថាប័នតុលាការខេត្ត​ ទទួលបានលទ្ធផល​ បង្ក្រាបជនជាតិចិនចំនួន ១៨ នាក់ប្រុស (ក្នុងនោះចិនតៃវ៉ាន់២នាក់), ឡេបថប ​៣៥ គ្រឿង, ទូរស័ព្ទដៃ ៤៤ គ្រឿង, លិខិតឆ្លងដែនចំនួន ១៣ ក្បាល។ ចំណែកម្ចាស់ផ្ទះឈ្មោះ ឌឿន ប៊ុនថាន អាយុ៥៦ឆ្នាំ ជាបុគ្គលិក កំពងផែស្វ័យតក្រុងព្រះសីហនុ។ 

​ប៉ូលិសបន្តថា​  ជនជាតិចិនទាំង១៨នាក់ខាងលើ​ ត្រូវបានប៉ូលិសដឹកជញ្ជូនមករាជធានីភ្នំពេញទាំងយប់​ មកសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដើម្បីបន្តនីតិវិធី​​៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16