adverise with khmeread C1a0d98c 89c1 4f0c 960a e0b110d4b512

ទុស្សេឆេះម៉ាស៊ីនកំដៅ ថ្នាំពេទ្យរបស់សហគ្រាស PPMទាំងយប់

     ភ្នំពេញ ៖ ទុស្សេឆេះ ម៉ាស៊ីនកំដៅ ថ្នាំពេទ្យរបស់សហគ្រាសផលិតឳសថ PPM បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមពន្លត់អគ្គីភ័យចេញរថយន្ត មកជួយអន្តរាគមន៍ទាំងកណ្តាល យប់ នៅម៉ោង១ឈានចូល ថ្ងៃទី ១០ ធ្នូឆ្មាំ២០១៥នៅ ក្បែររង្វង់មូលចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
     ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោងជិត១ អាធ្រាត្រ សន្តិសុខដែលយាមការនៅទីនោះដើរល្បាត ក៏ឃើញធំក្លិនឈ្ងៀម និងមានផ្សែងហុយចេញពីខាងក្រោយសហគ្រាស ហើយសន្តិសុខបានដើរទៅមើលក៏ឃើញ ផ្សែងនោះ ឆេះហុយចេញពីបន្ទប់ដាក់ម៉ាស៊ីន សម្រាប់កំដៅ ថ្នាំពេទ្យ២៤ម៉ោង ។
    បន្ទាប់ក៏បាននាំគ្នាផ្អើលឆោឡោ ឡើងរត់យកបំពង់ពន្លត់អគ្គីភ័យមកបាញ់ អស់១០បំពង់ និងបាញ់ទឹកខ្លះទើបរលត់ទៅវិញ ។ប៉ុន្តែដោយមិនទាន់អស់ចិត្តទើប ម្ចាស់សហគ្រាស សំុជំនួយពីរថយន្តក្រុមពន្លត់អគ្គីភ័យ របស់អង្គភាព ៧១១ និងរថយន្ត របស់ការិយាល័យ បង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ សរុប៥គ្រឿងមកពិនិត្យមើលក្រែងនៅសេសសល់ទៀត ។
    តែក្រោយពេលពិនិត្យមើលរួចរាល់ គឺភ្លើងបានរលត់ ១០០%ហើយ ទើបរថយន្ត ត្រឡប់ទៅវិញ។ក្នុងហេតុការណ៍ មិនមាននរណាម្នាក់រងរបួសអ្វីឡើយ៕

adverise with khmeread

មតិយោបល់