6251 1 1456652399

លោក Chakrit Yamnarm បួស​​ចោល​ប្រពន្ធ​ជាទី​ស្រលាញ់​(​មាន​វីដេអូ​)

      លោក Chakrit Yamnarm ដែល​អា​ចរាប់ថា​ជា​តារា​សម្តែង​ជើងចាស់​ដ៏​ល្បី​មួយរូប​នៅក្នុង​ប្រទេស​ថៃ​បាន​សាង​ផ្នួស​ចោល​ប្រពន្ធ​មួយរយៈនៅ​វត្ត​មួយនា​ខេត្ត​អយុធ្យា ដើម្បី​សងគុណ​ដល់​ឪពុកម្តាយ​របស់លោក ។ 

  លោក​កើត​នៅ​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៧៧ ហើយ​ក្នុងឆ្នាំនេះ​លោក Chakrit Yamnarm មា​នង​អាយុ ៣៩​ឆ្នាំ​ហើយ​។ 

    កាលពី​ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ​២០១៦ នេះ​លោក​បាន​បួស សងគុណ​ឪពុកម្តាយ​នៅក្នុង​វត្ត​មួយ​ក្នុង​ខេត្ត​អយុធ្យា ដែលមាន​ការ​ហែរ​ហម​ដោយសាច់ញាតិ​ក្រុមគ្រួសារ របស់លោក​ជាពិសេស​គឺមាន​ប្រពន្ធ​ជា ទីស្រលាញ់​របស់លោក​ផ្ទាល់​គឺ​អ្នកនាង Woonsen Virithipa​។​ លោក​នៅ​ពុំទាន់មានកូន​នៅឡើយ ទោះបីជា​បាន​រៀបការ​ច្រើន​ឆ្នាំ​មកហើយ​ក្តី ។ 


    លោក​មិនទាន់​បញ្ចា​ក់ថា​បួស​រយៈ​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​ខែ​អ្វី​នោះដែរ​៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់