សំណើច៖ អ្នកបម្រើ : តើអ្នកនាងចង់ពិសាអ្វី ទឹកផ្លែឈើ ទឹកដោះគោជូរ ទឹកតែ សូកូឡា ឬ កាហ្វេ? ខ្ញុំ : សុំតែមួយពែងបានហើយ។
អ្នកបម្រើ : តែសេឡូន តែឥណ្ឌា តែឱសថរុក្ខជាតិ តែកឺរីកូមាស ឬ តែបៃតង? ខ្ញុំ : សុំតែសេឡូន។
អ្នកបម្រើ : ចង់បានរបៀបម៉េច តែខ្មៅឬស? ខ្ញុំ : ស....
អ្នកបម្រើ : ដាក់ជាមួយទឹកដោះ ឬ ក្រែមស្រស់? ខ្ញុំ : ទឹកដោះ
អ្នកបម្រើ : ទឹកដោះពពែ ឬ ទឹកដោះគោ? ខ្ញុំ : ទឹកដោះគោ
អ្នកបម្រើ : គោតំបន់ត្រជាក់នៅទ្វីបអឺរ៉ុប ឬ គោតំបន់ក្តៅនៅទ្វីបអាហ្វ្រិក? ខ្ញុំ : អឺម...សុំទឹកដោះគោតំបន់ត្រជាក់
អ្នកបម្រើ : ចង់ដាក់ស្ករ ឬទឹកឃ្មុំ? ខ្ញុំ : ស្ករ
អ្នកបម្រើ : ស្ករឃ្មុំ ឬ ស្ករអំពៅ?ខ្ញុំ : ស្ករអំពៅ
អ្នកបម្រើ : ស្ករពណ៌ត្នោត ពណ៌ស ឬ ពណ៌លឿង? ខ្ញុំ : អូយយ៉ូយ! សូមបំភ្លេចចោលទៅរឿងទឹកតែហ្នឹង ឥឡូវសុំទឹកសាបមួយកែវបានហើយ...
អ្នកបម្រើ : ទឹករ៉ែ ទឹកម៉ាស៊ីន ឬទឹកចម្រោះ? ខ្ញុំ : ទឹករ៉ែ
អ្នកបម្រើ : យកទឹកដែលមានរសជាតិ ឬ គ្មានរសជាតិ? ខ្ញុំ : ឥឡូវមិនបាច់ទេ សុំតែកែវទទេមួយបានហើយ!
អ្នកបម្រើ : ចង់បានកែវកំប៉ោង កែវស្រាទំពាំងបាយជូរ កែវស្រាសំប៉ាញ ឬ កែវស្រាបៀរ? ខ្ញុំ : មិនបាច់យកអ្វីទាំងអស់ ខ្ញុំសុំអង្គុយលេបទឹកមាត់ក៏បានដែរ....៕
