adverise with khmeread 1

​លោក Van Gaal ឈ្នះ​ពានរង្វាន់ Oscar កាលពី​យប់មិញ​អំឡុង​ការប្រកួត​ជាមួយ Arsenal

​គ្រូបង្វឹក​បិសាច​ក្រហម Manchester United លោក Louis van Gaal ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជន​ល្បី​ដោយ​អត្ត​ច​រិ​ក​ចម្លែកៗ​របស់គាត់ ប៉ុន្តែ​គាត់​បានធ្វើ​ឲ្យ​វា​ទៅ​កម្រិត​មួយទៀត​កាលពី​ការប្រកួត​ជាមួយ Arsenal កាលពី​ម្សិលមិញ​។​

​លោក Van Gaal ជាមួយ​ដៃ​កំពុងកាន់​ក្រដាស​សរសេរ បាន​ដួល​នៅ​តំបន់​បច្ចេកទេស​របស់​អាជ្ញាកណ្តាល​លោក Mike Dean ដោយ​គាត់​ចង់បង្ហាញ​ពី​ការធ្វើ​ពុត​ទៅដល់​មន្ត្រី​អាជ្ញាកណ្តាល​ទី​បួនរូប​នេះ​។​

​យើង​មិន​ប្រាកដថា​គាត់​បាន​ជជែក​ពីអ្វី​ជាមួយ​អាជ្ញាកណ្តាល​នោះទេ​ប៉ុន្តែ​បុរស​វ័យ ៦៤ ឆ្នាំ​រូបនេះ​ប្រហែលជា​មិន​សប្បាយចិត្ត​ចំពោះ​ប្រតិកម្ម​របស់​កីឡាករ Aaron Ramsey បន្ទាប់ពី​ការ​ប្រជែង​យក​បា​ល់ពី​សំណាក់​ខ្សែបម្រើ Ander Herrera ភ្លាមៗ​នោះ​។​

​មុន​ការប្រកួត​នេះ អតីត​គ្រូបង្វឹក​ក្រុម Bayern Munich រូបនេះ​បានបង្ហាញ​ផ្លូវ​ដល់​កូនក្រុម​របស់លោក​ឲ្យ​សម្តែង "​ទឹកចិត្ត​ស្ទុះស្ទា​" នៅលើ​ទីលាន​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់