អ្នកចូលចិត្តញ៉ាំនំដូណាត់ចូរប្រយ័ត្ន! កុំពិសាទឹក ប្រសិនបើអ្នកកំពុងញ៉ាំវា, មានហេតុផលសុខភាពធំមួយដែលអ្នកមិនទាន់ដឹង

ការទទួលទានទឹក ពេលកំពុងញ៉ាំនំដូណាត់ អាចធ្វើឱ្យអ្នកកើនកម្រិតជាតិស្ករក្នុងឈាម មិនល្អដល់សុខភាព។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃទី ២១ សីហា។

ក្រុមអ្នកស្រាវជ្រាវបានវិភាគកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកដែលញ៉ាំនំដូណាត់ផ្អែមស្អិតៗ ដោយមានផឹកទឹក ឬ មិនផឹកទឹក។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាធារណរដ្ឋ Suriname នៅទ្វីបអាមេរិកខាងត្បូងបានរកឃើញថា អ្នកដែលផឹកទឹកលាងមាត់ពេលកំពុងញ៉ាំនំដូណាត់ គឺមានកម្រិតជាតិស្ករខ្ពស់ក្នុងឈាម។

ហើយកម្រិតជាតិស្កររបស់ពួកគេកើនឡើងខ្ពស់ជាងអ្នកដែលញ៉ាំនំដូណាត់២ដុំក្នុងពេលដំណាលគ្នាដោយមិនផឹកទឹកទៅទៀត។

កម្រិតជាតិស្ករក្នុងឈាមតែងកើនឡើងក្រោយញ៉ាំរបស់ផ្អែម។ ប៉ុន្តែប្រសិនបើកម្រិតជាតិស្ករកើនឡើងខ្ពស់ពេក វាអាចនាំឱ្យធាត់និងថែមទាំងកើតជំងឺទឹកនោមផ្អែមប្រភេទ២ទៀតផង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត