adverise with khmeread 6a30dbab 9c6b 4c6b 85ef aa30e209a2a0

បើករថយន្ត​ដឹក​ស្រី​ស្នេហ៍​បុក​ម៉ូតូ​ពីក្រោយ​ស្លាប់​ម្នាក់​

     ត្បូងឃ្មុំ ៖    រថយន្ត​១​គ្រឿង​បាន​ដឹក​ជាមួយនឹង​ស្រី​ស្នេ​ហ៏​ម្នាក់​ជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​សាន់​យ៉ាន់​១​គ្រឿង​ពណ៌​ខៀវ​ពេញទំហឹង​នៅលើ​ផ្លូវជាតិលេខ​៧២ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​។​

     ហេតុការណ៍ នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦   ត្រង់ចំណុច​ភូមិ ត្រពាំង​ព្រីង​ទី​២ ឃុំ​ត្រពាំងផ្លុ​ង ស្រុក​ពញាក្រែក   ហើយ​ជនបង្ក​បាន​បើករថយន្ត​គេច​ពី​កន្លែងកើតហេតុ ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ក៏​ទុកចោល  រត់គេចខ្លួន​បាត់ ។​

     ប៉ូលិស​ចរាចរណ៍​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា  រថយន្ត​បង្ក​ម៉ាក RAV4​ពណ៌​ទឹកប្រាក់  ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-9937 អ្នកបើករថយន្ត​រួម​នឹង​ស្រីស្នេ​ហ៏ បាន​លេច​ឮថា​ចេញ​មកពី ស្រុក​មេមត់​ក្នុង​បំណង មក​ចូល​ច្រៀង​នៅ ហាង​ខារ៉ាអូខេ​មួយកន្លែង​ម្តុំ​ផ្លូវបំបែក​រង្វង់​មូល​តា​ដំបងគ្រញូង  កន្លែង​ដែល​ក្រុម​គយ​ប្រចាំ​ការរង់ចាំ ចាប់​ទំនិញគេចពន្ធ​ដោយ​ខុសច្បាប់ ។​

     ប្រភព​ដដែល​បន្តថា ពេលដែល​មកដល់​ត្រង់ ខារ៉ាអូខេ​នោះ ហាង​មិនសូវ​ស្អាត​ក៏បាន​ដឹក​ស្រី​ស្នេ​ហ៏​បន្តទៅ មុខ​ទៀត  ដើម្បី​ច្រៀង​នៅ​ហាង​ដែលល្បី  តែ​មិនទាន់​នឹង​ដល់​គោលដៅ​ផង​ស្រាប់តែ​ជិះ​ទៅបុក​ម៉ូតូ​ពី ខាងក្រោយ​ពេញទំហឹង​នៅលើ​ផ្លូវជាតិ លេខ​៧២ ក្នុងភូមិ​ត្រពាំង​ព្រីង​ទី​២ ជាហេតុ​បណ្តាល​ឲ្យ​អ្នក បើក​ម៉ូតូ​ឈ្មោះ សាត  ហាង  ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់កែង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក ពញាក្រែក​ស្លាប់​ភា្ល​មៗ ហើយក៏
​បើករថយន្ត គេច​ទៅខាង​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​ជាប់​ប្រទេស​វៀតណាម  ។​

     ដោយ​នៅលើ​រថយន្ត  មាន​ស្នាម​ប្រឡាក់​ឈាម​នោះ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ដែល​ប្រចាំការ​ទីនោះ បាន​បើក​ដេញតាម​រថយន្ត​បង្កហេតុមកដល់ត្រង់ចំណុច​ម្តុំ​មណ្ឌល​កែប្រែ​ត្រពាំង​​ផ្លុ​ង​ទី​៣ ។ បន្ទាប់មក​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន ត្រពាំង​ផ្លុ​ង  បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន រាយការ​ណ៏​មក​ជំនាញ​ចរាចរ ស្រុក​ពញាក្រែក ឲ្យ​មក​ស្ទូច​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចាត់ការ​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់