adverise with khmeread  88475230 031659299 1

Facebook ចង់​លុប​រាល់​ការបញ្ចេញមតិ​បែប​រើសអើង​ជនភៀសខ្លួន​នៅលើបណ្ដាញសង្គមខ្លួន

    ​អ្នកបង្កើត Facebook លោក Mark Zuckerberg និយាយថា​បណ្ដាញ​សង្គម​ត្រូវតែ​ទទួលបាន​ភាពល្អប្រសើរ​ដោយ​ការបង្ក្រាប​ការបញ្ចេញមតិ​បែប​រើសអើង​ជនភៀសខ្លួននៅលើ Facebook​។​

​    ​គាត់​បានកំណត់​សម្គាល់​ពួកគេ​ទាំងនោះ​ជា​ក្រុម​មួយ​ដែល​ត្រូវការ ការពារ​អំឡុងពេល​ជំនួប​ផ្លូវការ​មួយ​ជា​សាធារណៈ​នៅ​សាលាក្រុង​មួយ​ក្នុង​ទីក្រុង​បែរ​ឡាំង​របស់​អាល្លឺម៉ង់​។​

​    ​មនុស្ស​ប្រហែល ១.០០០​នាក់​ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុងនោះ​ក៏មាន​សិស្ស​ច្រើន​នាក់​ផងដែរ​។​

​    ​ប្រវត្តិ​របស់​ប្រទេស​អាល្លឺម៉ង់​ជាមួយនឹង​អតីតកាល​បក្ស​ណា​ស៊ី (Nazi) មានន័យថា​ទីនេះ​មានច្បាប់​តឹងរឹង​លើ​ការការពារ​នៃ​ជនជាតិភាគតិច​។​

​    ​ហើយ Facebook បាន​ប្រឈម​នឹង​ការរិះគន់​ក្នុងប្រទេស​អាល្លឺម៉ង់​សម្រាប់​ការបរាជ័យ​ក្នុងការ​ការពារ Post បែប​រើសអើង​ជន​ទាំងនោះ​។​

​    ​ក្រសួង​ការពារ​យុ​តិ្ត​ធ៌​ម​អាល្លឺម៉ង់​បាន​និយាយថា បណ្ដាញ​សង្គម​មួយ​នេះ​ប្រតិកម្ម​លឿន​លើ​ការលុបចោល​នូវ​ផុស​បែប​សិច ជាង​ផុស​ដែលមាន​ភាព​រើសអើង​។​

​    ​រឿងនេះ​ត្រូវបាន​រាយការណ៍​កាលពី​ខែមករា ដែល​អាជ្ញាធរ​ប្រទេស​អាល្លឺម៉ង់​បាន​នឹង​កំពុងធ្វើការ​ព្រមព្រៀងគ្នា​ជាមួយ​ក្រុមហ៊ុន Facebook, Google, និង Twitter ដើម្បី​ឲ្យប្រាកដថា​ច្បាប់​មួយ​នេះ​មាន​សិទ្ធិ​អាទិភាព​លើ​គោលនយោបាយ​របស់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​។​

​    ​នៅពេលដែល BBC បាន​ទៅ​សួរ​បញ្ជាក់​ផ្ទាល់ លោក Mark Zackerberg និយាយថា "​នៅលើ Facebook មិនមែនជា​កន្លែង​សម្រាប់​ប្រភេទ​នៃ​មាតិកា​បែបនេះ​ទេ​។ បន្ទាប់ពី​ដឹង​នូវ​វប្បធម៌​និង​ច្បាប់​របស់​អាល្លឺម៉ង់ យើង​នឹងធ្វើ​ការកែប្រែ​ឡើងវិញ​"​។​

​    ​លោក​បន្តទៀតថា "​ពាក្យ​រើសអើង​ចំពោះ​ជនភៀសខ្លួន​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ចំពោះ​ការ​អធ្យាស្រ័យ​គ្នា​នៅលើ Facebook"​។​

​    ​ប្រទេស​អាល្លឺម៉ង់​ទទួល​ជនភៀសខ្លួន​និង​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ច្រើនជាងគេ​នៅ​បណ្ដាល​ប្រទេស​អឺរ៉ុប​។ ហើយ​ពួកគេ​ទាំងនោះ​មកពី​ប្រទេស​ស៊ី​រី ដែល​ញាំញី​ដោយសារសង្គ្រាម​៕

 

adverise with khmeread
ប្រភព៖ BBC​

អ្នកនឹងចូលចិត្ត

មតិយោបល់