មានស្នាមជ្រួញជ្រៅៗលើថ្ងាស មិនមែនជាសញ្ញាល្អដល់សុខភាពទេ

ក្រុម​អ្នកស្រាវជ្រាវ​បាន​លើកឡើងថា មនុស្ស​ដែលមាន​ស្នាម​ជ្រួញ​លើ​ថ្ងាស​ជ្រៅ​ជាង​អាយុ​ធម្មតា​របស់​ពួកគេ អាចមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង (CVD)​។​

​ពួក​អ្នកស្រាវជ្រាវ​បាន​និយាយថា ខណៈ​ស្នាម​ជ្រួញ​លើ​ថ្ងាស​មិនមែនជា​វិធីសាស្ត្រ​ល្អប្រសើរ​ក្នុងការ​វាយតម្លៃ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ជាង​វិធីសាស្ត្រ​មាន​ស្រាប់ ដូចជា ការ​វាស់​សម្ពាធ​ឈាម និង ប្រូតេអ៊ីន ស្នាម​ជ្រួញ​ជ្រៅៗ​អាច​បង្ហាញ​ការព្រមាន​ឱ្យដឹង​ជាមុន ដោយ​គ្រាន់តែ​ក្រឡេក​ភ្លាម​ដឹង​ភ្លែត និង​ចំណាយ​តេស្ត​ទាប​ថែមទៀត​។​

​ការស្រាវជ្រាវ ដែល​ត្រូវ​បានបង្ហាញ​នៅ​សមាជ​សង្គម​អឺរ៉ុប​នៃ​ជំងឺ​សរសៃឈាម​បេះដូង (ESC) នៅ​ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់ មិនបាន​រកឃើញ​មូលហេតុ​ច្បាស់លាស់​សម្រាប់​ការផ្សាភ្ជាប់​នោះទេ ប៉ុន្តែ​ទ្រឹស្តី​នានា​បាន​សន្និដ្ឋានថា វា​អាចទាក់ទង​ទៅនឹង​ការ​ក្រិន​សរសៃឈាម ឬ ការឡើង​រឹង​សរសៃឈាម​ធំ​ដោយសារ​ការ​ពូន​ផ្តុំ​កំណកខ្លាញ់​ក្នុង​សរសៃ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត