ឧស្សាហ៍ឡើងសម្ពាធឈាមញឹកញាប់ គួរទទួលទានអាហារ ៨ មុខនេះ ព្រោះវាជួយបន្ថយសម្ពាធបានយ៉ាងមានប្រសិទ្ធភាព

សម្ពាធឈាមខ្ពស់ត្រូវបានគេស្គាល់ជាទូទៅថា ជំងឺលើសឈាម ហើយវាមានន័យថា ជញ្ជាំងសរសៃឈាមរបស់អ្នករងនូវសម្ពាធខុសពីធម្មតា។ យូរៗទៅ ជំងឺលើសឈាមនឹងធ្វើឱ្យចុះខ្សោយសរសៃឈាម និងអាចនាំទៅរកជំងឺបេះដូង ជំងឺតម្រងនោម ជំងឺដាច់សរសៃឈាមខួរក្បាល និង បញ្ហាដទៃទៀត។ 

ជំងឺលើសឈាមអាចកើតឡើងជាច្រើនឆ្នាំដោយមិនដឹងខ្លួន ព្រោះគ្មានរោគសញ្ញានៅមុនពេលជំងឺមួយទៀតចាប់ផ្តើមកើត។ វាចាំបាច់ណាស់ ដែលត្រូវពិនិត្យសម្ពាធឈាមជាប្រចាំ។ 

កត្តាហានិភ័យសម្រាប់ជំងឺលើសឈាមគឺមិនអាចត្រួតត្រាបានទេ ដូចជាប្រវត្តិគ្រួសារ ពូជសាសន៍ ភេទ និង អាយុ។ ប៉ុន្តែរបបអាហារ និងលំហាត់ប្រាណក៏ដើរតួនាទីសំខាន់ដ៏ធំធេងផងដែរ ហើយនេះជាអ្វីដែលអ្នកអាចត្រួតត្រាបាន។ 

ជាទូទៅ ដើម្បីកាត់បន្ថយសម្ពាធឈាមតាមរយៈរបបអាហារ អ្នកត្រូវតែប្រកាន់ខ្ជាប់នឹងអាហារដែលសម្បូរជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និង ហ្វាយបឺ ប៉ុន្តែត្រូវបន្ថយសារធាតុសូដ្យូម។ តោះមកមើលអាហារដែលគួរទទួលទានដើម្បីបន្ថយសម្ពាធឈាម។ 

១. បន្លែស្លឹកបៃតង ដូចជា សាឡាត់ ស្ពៃស្ពីណាច់ ខាត់ណា។
២. ពពួកផ្លែឈើឈ្មោះបឺរី ដូចជា ប្លែកបឺរី ប្លូបឺរី។ 
៣. មើមឆៃថាយក្រហម
៤. ទឹកដោះគោជូរ ឬ យ៉ាអួ
៥. នំធ្វើពីស្រូវសាលី
៦. ចេក
៧. ខ្ទឹមស
៨. សូកូឡាខ្មៅ គ្មានជាតិស្ករ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត