នាងអាយុ ៤៣ ឆ្នាំហើយតែគេមិនជឿ!

អ្នករចនាម៉ូតតៃវ៉ាន់នាង Lure Hsu កំពុងល្បីលើអនឡាញ ដោយសារតែមនុស្សមិនជឿថានាងមានអាយុច្រើន។

អ្នករចនាម៉ូតវ័យ ៤៣ ឆ្នាំមានមុខស្រស់ស្អាត និងរលោងដូចស្បែកក្រមុំវ័យ ២៣ ឆ្នាំ។

ខណៈដែលហ្សែនគឺដើរតួសំខាន់ក្នុងសម្រស់មិនចេះចាស់របស់នាង អ្នករចនាមុខស្រស់រូបនេះក៏ប្រកាន់ខ្ជាប់របបអាហារ និងមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំដើម្បីរក្សាសម្រស់ដ៏ស្រស់ស្អាតមិនចេះរីងស្ងួតរបស់នាងផងដែរ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទស្សនាវដ្តី Friday របស់តៃវ៉ាន់ ស្ដ្រីវ័យកណ្ដាលដែលមានស្បែកបញ្ហា គឺអាចដោះស្រាយបានដោយការផ្ដល់ជាតិសំណើមដល់ស្បែកញឹកញាប់។

ហើយនាងក៏បានបង្ហាញផលិតផលដែលនាងចូលចិត្តប្រើប្រាស់បំផុតដូចជា SK-II និង La Prairie លើបណ្ដាញសង្គមរបស់នាងផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...