adverise with khmeread 4e382b87 1509 4f63 963a f1d349cb6624

សាលាឧទ្ធរណ៍​ផ្តន្ទាទោស​អតីត​តារាចម្រៀង អូ រស្មី ដាក់ពន្ធនាគារ​៥​ឆ្នាំ​

     ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ អនុប្រធាន​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានសម្រេច​កែប្រែ​បទចោទប្រកាន់​និង​សម្រេច​ផ្តន្ទាទោស អតីត​តារាចម្រៀង​អូ រស្មី ច្រៀង​ប្រចាំ​ផលិតកម្ម​ឆ្លងដែន​និង​រៃ​មាស ដាក់ពន្ធនាគារ​៥​ឆ្នាំ និង ពិន័យ​១០​លាន​រៀល ពីបទ​អូសទាញពេស្យាចារ​កុមារ ។​

    លោក​ចៅក្រម ប្លង់ សំណាង ថ្លែង​ក្នុង​សវនាការ​ថា បន្ទាប់​ពីមាន​ភស្តុតាង​គ្រប់គ្រាន់​ទៅលើ​ជនជាប់ចោទ​ឈ្មោះ អូ រស្មី ពីបទ​អូសទាញ​ពេស្យាចារកុមារ តាម​បញ្ញត្តិ​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការបង្ក្រាប អំពើ​ជួញដូរ​មនុស្ស និង អំពើ​ធ្វើ អាជីវកម្ម​ផ្លូវភេទ ។​

    ក្នុងពេល​សវនាការ​ក​ន្ល​ង​ទៅ ជនរងគ្រោះ​អាយុ​១៤​ឆ្នាំ បាន​ឆ្លើយ​ទទួលស្គាល់ថាការរួមភេទ​ជាមួយ​តា​តា គឺ កើតចេញពី​ការស្ម័គ្រចិត្តព្រោះ​ជនរងគ្រោះ​ចង់​ក្លាយជា​តារា ពោលគឺ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ ។ ប៉ុន្តែ​ក្នង​ច្បាប់​កុមារ​ក្រោម​អាយុ​១៥​ឆ្នាំ​ទោះបី​ស្ម័គ្រចិត្ត​ឬ​លួងលោម​ឬ​ចាប់បង្ខំមានទោស​ឧក្រិដ្ឋ​ដូចគ្នា​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់