adverise with khmeread 1

​សង្គ្រាម​ស៊ី​រី​៖ UN ពង្រីក​ជំនួយ​ចំពេល​ដែល​បទ​ឈប់​បាញ់​ត្រូវ​បានប្រកាស​

អង្គការសហប្រជាជាតិ (UN) និយាយថា ពួកគេ​មាន​គម្រោង​ផ្តល់ជំនួយ​ទៅដល់​ប្រជាជន​ស៊ី​រី​ចំនួន ១៥០.០០០ នាក់ ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​ជាប់​ការឡោមព័ទ្ធ​សម្រាប់​រយៈពេល​ប្រាំ​ថ្ងៃ​បន្ទាប់​ខាងមុខ ចំពេល​បទ​ឈប់​បាញ់​ដោយ​អន្លើៗ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សង្គ្រាម​របស់​ស៊ី​រី​។​

​អង្គការ​នេះ​បាន​និយាយថា ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​ដល់​ប្រជាជន​ចំនួន​ប្រហែល ១,៧​លាន​នាក់ នៅក្នុង​តំបន់​ដែល​ពិបាក​ចូលទៅ​ដល់​នៅ​ចុងខែ​មីនា​នេះ​។​

​គួរ​បញ្ជាក់ថា បទ​ឈប់​បាញ់​ផ្លូវការ​ត្រូវបាន​ប្រកាស​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ ហើយក៏​មានការ​អះអាង​ខ្លះៗ​អំពី​ការរំលោភបំពាន​ពី​ភាគី រុស្ស៊ី និង ស៊ី​រី​ផងដែរ​៕​

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់