adverise with khmeread 1

​នាង Seolhyun រង​ការ​ចំអក​ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ក្រោយ​គ្រង​ពានរង្វាន់​តារា​សម្តែង​ឆ្នើម ទោះ​ដើរ​ជា​តួរង

សមាជិក​ក្រុម AOA នាង Seolhyun កំពុង​ផ្លាស់ប្តូរ​មុខមាត់​បន្តិច​ម្តងៗ​បន្ទាប់ពី​តារា​សម្តែង​ទើបនឹង​រះ​មួយរូប​នេះ​បាន​ចូលរួម​ទទួលពាន​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Max Movie Awards ឆ្នាំ ២០១៦ ។​

​ទោះ​នាង​ខិតខំ​ស្វែងរក​ភាពជោគជ័យ​បាន​ដោយ​ខ្លួន​នាង​យ៉ាងណាក្តី ក៏ប៉ុន្តែ​បណ្តា​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​បាននាំគ្នា​រិះគន់​ផលិតកម្ម FNC Entertainment សម្រាប់​ពានរង្វាន់​មួយ​នេះ ព្រោះ​នាង​មាន​តួនាទី​ត្រឹម​តួអង្គ​រាយរង​ក្នុង​ខ្សែភាពយន្ត​មួយ​ប៉ុណ្ណោះ​។​

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​មួយចំនួន​បានលើកឡើង​ថា នាង Seolhyun គ្រង​ពាន​មួយ​នេះ​ដោយសារតែ​ឥទ្ធិពល​របស់​អ្នកគាំទ្រ​ជាជាង​ទេពកោសល្យ​ផ្ទាល់ខ្លួន​របស់​នាង​៕​

adverise with khmeread
ប្រភព៖ ស៊ូមភី

មតិយោបល់