adverise with khmeread 0

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​សម្លាប់​សមាជិក​ក្រុមគ្រួសារ​ខ្លួន​ចំនួន ១៤ នាក់​

យោងទៅតាម​ភ្នាក់ងារ​ប៉ូលិស​នៃ​ទីក្រុង​មុំ​បៃ​បាន​រាយការណ៍​ថា បុរស​ជនជាតិ​ឥណ្ឌា​វ័យ ៣៥ ម្នាក់​បានសម្លាប់​សមាជិក​ក្រុមគ្រួសារ​របស់ខ្លួន​ចំនួន ១៤ នាក់ ក្នុងនោះ​រួមមាន​ក្មេងប្រុស​ស្រី​ចំនួន ៧ នាក់ និង​ឪពុកម្តាយ​របស់គាត់​ផងដែរ មុនពេល​ដែល​គាត់​សម្លាប់ខ្លួន​។​

​របាយការណ៍​បាន​បង្ហាញថា Hasnin Warekar បាន​លាយថ្នាំ​សណ្តំ​ចូលទៅក្នុង​អាហារ​របស់​គ្រួសារ​របស់គាត់ មុនពេល​ដែល​បុរស​រូបនេះ​សម្រេច​អា​រក​បញ្ចប់ជីវិត​ពួកគេ​ទាំងនោះ​។​

​អ្នកជិតខាង​នៃ​គ្រួសារ​សព ដែល​ស្ថិតនៅ​ជិត​ទីក្រុង​ម៉ុម​បៃ ត្រូវបាន​គេ​ប្រាប់ឱ្យដឹង​អំពី​ការវាយប្រហារ​ដោយ​ការស្រែក​របស់​បងស្រីរ​បស់​បុរស​នោះ ដែល​បាន​រួច​រស់​ជីវិត​ពី​ការវាយប្រហារ​មួយ​នេះ​។​

​ក្រុម​ភ្នាក់ងារ​ប៉ូលិស​ដែល​បាន​ស៊ើបអង្កេត​ចំពោះ​រឿងក្តី​មួយ​នេះ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល Warekar សម្រេចចិត្ត​ធ្វើ​បែប​នោះ​នៅឡើយ​នោះទេ​។​

​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មិនទាន់​នឹង​អាច​សាកសួរ​ចម្លើយ​ពី​បងស្រី​របស់ Warekar នៅឡើយ​នោះទេ​។ អ្នកនាំពាក្យ​នៃ​ក្រុម​ភ្នាក់ងារ​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់ Thane លោក Gajanan Laxman Kabdule បាន​ប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន AFP ថា លោកស្រី "​កំពុងស្ថិត​ក្នុងស្ថានភាព​រន្ធត់ចិត្ត​ខ្លាំង​" នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​។

​លោក Kabdule បាន​បញ្ជាក់ថា "​គាត់​បាន​ប្រើប្រាស់​កំបិត​តាំង​តោ​ដ៏​ធំ​មួយ គាត់​បានសម្លាប់​ឪពុកម្តាយ​របស់គាត់ ហើយ​និង​បងប្អូន​ស្រី រួម​និង​កូន​របស់​បងស្រី​របស់​គាត់​។ គាត់​បាន​ចោះ​បំពង់ក​របស់​ពួកគេ​"​។​

​កាសែត​ផ្លូវការ​នៃ​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា ជនរងគ្រោះ​ដែល​ក្មេង​ជាងគេ​គឺជា​កូនស្រី​អាយុ ៣ ខួប​របស់គាត់ ហើយ​និង​ជនរងគ្រោះ​ដែលមាន​អាយុ​ចាស់​ជាងគេ​គឺជា​ឪពុក​របស់គាត់​ដែលមាន​វ័យ ៥៥ ឆ្នាំ​។ ហើយ​គាត់​ក៏បាន​សម្លាប់​កូន​របស់​បងស្រី​គាត់​ចំនួន​ប្រាំមួយ​នាក់​ផងដែរ​។​

​ការវាយប្រហារ​មួយ​នេះ​បាន​កើតឡើង​នាពេល​ព្រឹក​ព្រហាម​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅក្នុង​ប្រទេស​ឥណ្ឌា បន្ទាប់ពី​គ្រប់គ្នា​ទើបនឹង​ភ្ញាក់​ពី​ដំណេក​៕​

adverise with khmeread
ប្រភព៖ BBC

មតិយោបល់